×

លោក Amorim និយាយថាជ័យជម្នះយប់មិញជាជ័យជម្នះដែលធំបំផុតសម្រាប់គាត់ចាប់តាំងពីមកដឹកនាំ Manchester United

លោក Ruben Amorim សប្បាយចិត្តស្ទើរនិយាយមិនចេញ ពីបុរសដែលធ្លាប់តែមានទឹកមុខស្រងូតស្រងាត់លើទីលាន ប្រែក្លាយជាបុរសដ៏រីករាយមួយរូបនៅចប់ការប្រកួតយប់មិញ បានលើកឡើងថាគាត់ពិតជាពេញចិត្តនឹងការលេងរបស់កូនក្រុមនៅយប់នេះមែនទែន ៕

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយចប់ការប្រកួតទាំងរំភើប បុរសសញ្ជាតិព័រទុយហ្កាល់វ័យ ៤០ ឆ្នាំខាងលើបានលើកឡើងដូច្នេះថា : « នេះជាជ័យជម្នះដ៏ធំបំផុតដែលខ្ញុំអាចសម្រេចបានក្នុងនាមជាអ្នកចាត់ការរបស់ Manchester United នៅថ្ងៃនេះ ប៉ុន្តែចាប់ពីថ្ងៃស្អែកវានឹងមិនសំខាន់ខ្លាំងនោះទេ ។ ខ្ញុំពិតជាអរគុណដល់កូនក្រុមទាំងអស់គ្នាដែលមានស្មារតីប្រយុទ្ធយ៉ាងមុះមត់លើទីលាន ។ យើងគួរតែបន្ថែមឳកាសនៃគ្រប់គ្រងបាល់ តែជារួមយើងមានស្មារតីយ៉ាងអស្ចារ្យពេញ ៩០ នាទីនៃការប្រកួត ។ »

គួររំលឹកថាជ័យជម្នះ ២ ទល់នឹង ១ យប់មិញធ្វើឲ្យបិសាចក្រហមស្គាល់រស់ជាតិឈ្នះ ២ ប្រកួតជាប់ៗគ្នាជាលើកដំបូងនៅរដូវកាលនេះ និងស្ថិតនៅលេខរៀងទី ៩ ក្នុងតារាងពិន្ទុ និងដាច់តែ ២ ពិន្ទុប៉ុណ្ណោះពីតំបន់ Top 4 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង