×

ខ្សែប្រយុទ្ធ Sergio Aguero ត្រូវសម្រាក ៣ខែ ដោយសារជំងឺបេះដូង

ក្លិប FC Barcelona បានចេញមកបញ្ចាក់កាលពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ថា ខ្សែប្រយុទ្ធរបស់ក្លិប កីឡាករ Sergio Aguero ត្រូវសម្រាករយៈពេល ៣ខែ បន្ទាប់ពីបញ្ចេញអាការនៃ ជំងឺបេះដូង។

កីឡាករអន្តរជាតិអាហ្សង់ទីននេះ បានក្រុមផ្នែកវេជ្ជបណ្ឌិតចូលពិនិត្យនៅលើទីលាន បន្ទាប់ពីរូបគេ បានបង្ហាញពីការឈឺទ្រូង អំឡុងពិបាកដកដង្ហើមពេលប្រកួតស្មើ ១-១ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Alaves នៅ LaLiga ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាម។

Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា៖ “Aguero ត្រូវបានទទួលរងនូវដំណើរការររោគវិនិច្ឆ័យបន្តទៀត និងកំពុងតែព្យាបាលដោយវេជ្ជបណ្ឌិតលោក Josep Brugada។”

យ៉ាងណាក្ដីអំឡុងពេលសម្រាករយៈពេល ៣ខែខាងមុខនេះ ប្រសិទ្ធភាពនៃការព្យាបាល នឹងត្រូវបានវាយតម្លៃដើម្បីកំណត់ដំណើរការជាសះស្បើយរបស់គាត់បន្ថែមទៀត។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Barcelona ដោយមិនគិតថ្លៃផ្ទេរពី Manchester City ក្នុងខែកក្កដា ហើយមកទល់ពេលនេះ គេបានបង្ហាញខ្លួនចំនួន ៥ ដងក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់ ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់។

អ្នកចាត់ការក្លិប Barca លោក Sergi Barjuan បាននិយាយនៅមុននេះបន្តិចថា៖ “ខ្ញុំបាននិយាយជាមួយគាត់ ហើយគាត់ស្ងប់ស្ងាត់។ គាត់ត្រូវបានបង្ខាំងនៅក្នុងបន្ទប់របស់គាត់ ប៉ុន្តែដោយគិតពីស្ថានភាពគាត់មានភាពស្ងប់ស្ងាត់”៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង