×

Juventus កំពុងរៀបចំដេញថ្លៃ 50លានអឺរ៉ូទិញខ្សែការពារ Malo Gusto ពី Chelsea

Juventus គ្រោងចុះហត្ថលេខាខ្សែការពារស្ដាំជនជាតិបារាំង Malo Gusto ពី Chelsea ក្នុងទីផ្សារដោះដូររដូវក្តៅឆ្នាំ២០២៦ ខាងមុខ។ ក្រុមយក្សអ៊ីតាលីត្រៀមដាក់សំណើ ៥០លានអឺរ៉ូ ដើម្បីពង្រឹងជម្រើសខ្សែការពាររបស់ពួកគេសម្រាប់រដូវកាលបន្ទាប់។

Gusto ដែលបានចូលរួម Chelsea ពី Lyon នៅឆ្នាំ២០២៣ បានក្លាយជាខ្សែការពារវ័យក្មេងលេចធ្លោរម្នាក់នៅ Premier League ។ ទោះបីជាមានការប្រកួតប្រជែង ជាមួយ Reece James ក៏ដោយ ការបង្ហាញទម្រង់លេងប្រកបដោយស្ថិរភាពរបស់ Gusto បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅអឺរ៉ុប រួមទាំង Juventus និង Paris Saint-Germain ផងដែរ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ មានកុងត្រារយ:ពេលវែង ជាមួយ Chelsea រហូតដល់ឆ្នាំ ២០២៣ដែលមានន័យថា ក្លឹបអង់គ្លេស មានតែមនៅក្នុងការចរចា ជាមួយក្រុម Juventus ។ ទោះជាយ៉ាងណា ការពិចារណាពីច្បាប់ហិរញ្ញវត្ថុ (FFP) និងគម្រោងរៀបចំក្រុមឡើងវិញ នាពេលមុខរបស់ពួកគេ អាចធ្វើឱ្យ Chelsea ត្រូវការសំណើដែលតម្លៃលើស ៥០លានអឺរ៉ូ។

បច្ចុប្បន្នមិនទាន់មានសំណើផ្លូវការណាមួយត្រូវបានដាក់ឡើយ ប៉ុន្តែ Juventus រំពឹងថា នឹងធ្វើការទាក់ទងជាផ្លូវការ មុនពេលទីផ្សារដោះដូររដូវរងារឆ្នាំ២០២៦ បើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង