
ដំណឹងនៃការចែចូវចង់បានខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាកវ័យ ២២ ឆ្នាំ Rasmus Hojlund ជាអចិន្ទ្រៃយ៍របស់ Napoli បានទទួលសញ្ញាពីបិសាចក្រហមមកវិញភ្លាមៗពីការផ្ដល់ភ្លើងបៃតងអនុញ្ញាតិឲ្យ Napoli ទិញ Hojlund ផ្ដាច់មុនពេលកំណត់បើទោះបីជាទើបខ្ចីជើងបាន ៣ ខែក៏ដោយ ។
Hojlund ដែលត្រូវបាន Napoli ខ្ចីជើងពី United ដើម្បីជំនួសតំណែង Romelu Lukaku ដែលមានបញ្ហារបួសរយ:ពេលវែងបានបង្ហាញសម្ថភាពយ៉ាងគួរឲ្យទាក់ទាញតាមយរ:ការរកបានដល់ទៅ ៤ គ្រាប់ពីការបង្ហាញខ្លួនសរុប ៦ លើក ជាហេតុធ្វើឲ្យ Napoli សម្រេចដាក់គោលដៅទិញយក Hojlund ផ្ដាច់កុងត្រាតែម្ដងនៅខែមករាខាងមុខ នេះបើតាមការចេញផ្សាយរបស់សារព័ត៍មាន The Mirror និងប្រភពធំៗជាច្រើនផ្សេងទៀត ស្របពេលដែលតម្លៃវិញ Napoli គ្រោងស្នើរសុំបិសាចក្រហមបង់ត្រឹមតែ ៣៨ លានផោនប៉ុណ្ណោះ ដែលជារឿងមួយសម្រាប់ក្រុមការងារលោក Sir Jim Ratcliffe ត្រូវពិចារណា ។
គួររំលឹកថាបច្ចុប្បន្ន Hojlund បានអវត្តមានដល់ទៅ ៣ ប្រកួតជាប់ៗគ្នាសម្រាប់ Napoli ដោយសារតែបញ្ហារបួស ប៉ុន្តែត្រូវបានអ្នកចាត់ការលោក Antonio Conte បង្ហើបថា Hojlund នឹងអាចត្រឡប់មកលើទីលានវិញក្នុងពេលឆាប់ៗនេះ ៕
