×

ទោះបីបានត្រឹមចែកពិន្ទុគ្នាជាមួយ Forest ពិតមែនប៉ុន្តែលោក Amorim សប្បាយចិត្តចំពោះការបង្ហាញសមត្ថភាពរបស់កូនក្រុម

ដូចដឹងប្រិយមិត្តដឹងរួចមកហើយថាយុទ្ធនាការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស​ English Premier League សប្ដាហ៍ទី​ ១០ រវាងម្ចាស់ផ្ទះ Nottingham Forest ជាមួយ Manchester United បានបញ្ចប់ទៅដោយលទ្ធផលស្មើរគ្នា ២ ទល់នឹង ២ ប៉ុន្តែចំពោះលទ្ធផលនេះលោក Amorim នៅតែពេញចិត្តជាពិសេសគឺការតាំងចិត្តលេងរបស់កូនក្រុម ។

ថ្លែងប្រាប់អ្នកសារព័ត៍មានទាក់ទងនឹង ១ ពិន្ទុ នៅក្នុងសប្ដាហ៍ទី​ ១០ លោក Ruben Amorim លើកឡើងដូច្នេះថា​ ៖ « យើងបាត់បង់ការគ្រប់គ្រងការប្រកួតត្រឹមតែ ៥ នាទីប៉ុណ្ណោះ តែតាមអារម្មណ៍ និងការមើលឃើញជាក់ស្ដែងឃើញថាកីឡាកររបស់ពួកយងើពិតជាបានខិតខំ ទាំងសប្ដាហ៍មុន និងសប្ដាហ៍នេះ ។ កាលពីមុនប្រសិនបើយើងបាត់បង់ការគ្រប់គ្រងត្រឹម ៥ នាទីបែពនេះយើងនឹងរបូត ២ គ្រាប់ជាមិនខាន ប៉ុន្តែវាគឺខុសប្លែកនៅពេលនេះ ជាពិសេសគឺទំនុកចិត្តពីកីឡាករម្នាក់ៗគឺពិតជាអស្ចារ្យ ហើយយើងបានយល់ពីគ្នាកាន់តែច្បាស់ទៅៗ ។ »

គួររំលឹកថាលទ្ធផលស្មើរគ្នាជាមួយ Forest ធ្វើឲ្យបិសាចរកបានសរុប ១០ ពិន្ទុក្នុងចំណោម ១២ ពិន្ទុសរុបពីការប្រកួតចំនួន ៤ ចុងក្រោយនៅ Premier League និងកំពុងស្ថិតនៅលេខរៀងទី ៨ ផងដែរដោយគម្លាតត្រឹម ២ ពិន្ទុប៉ុណ្ណោះដាច់ពីក្រុមលេខ ២ Manchester City ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង