×

Ronaldo លើកឡើងបែបនេះជុំវិញស្ថានភាពរបស់បិសាចក្រហមនៅពេលបច្ចុប្បន្ន

Legendary ម្ចាស់អាវលេខ ៧ របស់បិសាចក្រហម បន្ទាប់ពី David Beckam គឺ Cristiano Ronaldo ដែលធ្លាប់ចាយពេលជាច្រើនឆ្នាំនៅ Old Trafford លើកឡើងបែបនេះជាលើកដំបូងជុំវិញស្ថានភាពក្រុមនៅពេលបច្ចុប្បន្ន ។

ថ្លែងប្រាប់អ្នកសារព័ត៍មានដ៏ល្បីគឺលោក Piersmorgan, Cristiano បានលើកឡើងបែបនេះថា ៖ « Manchester United នឹងមិនឈ្នះ Premier Legaue នៅរដូវកាលនេះនោះទេ ព្រោះពួកគេដាច់ពិន្ទុច្រើនខ្លាំងពេក ។ ខ្ញុំពិតជាសោកស្ដាយដែលឃើញ Manchester United ក្លាយទៅជាបែបនេះ ព្រោះទីនេះជាក្លិបដ៏ធំបំផុតមួយក្នុងលោក និងនៅតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច ។ »

« បច្ចុប្បន្នក្លិបមិនមានរចនាសម្ព័ន្ធច្បាស់លាស់នោះទេ ហើយខ្ញុំសង្ឃឹមថារឿងនេះនឹងផ្លាស់ប្ដូរឆាប់ៗនេះ ហើយវាមិនមែនមកពីតែអ្នកចាត់ការម្នាក់នោះទេសម្រាប់ការមើលឃើញរបស់ខ្ញុំ ។ Amorim ? គេធ្វើល្អបំផុតដែលគេអាចធ្វើបាន ហើយកីឡាករក្នុងក្រុមមួយចំនួនគឺល្អ តែមួយចំនួនទៀតមិនទាន់ដឹងក្នុងខ្លួនរបស់ពួកគេថាលេងនៅ Man United មានអត្ថន័យច្រើនខ្លាំងប៉ុណ្ណានោះទេ ៕ »

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង