×

ទុក្ខជាន់ទុក្ខ លោក Amorim ប្រឈមមុខនឹងអវត្តមានខ្សែប្រយុទ្ធជួរមុខទាំង ៣ ប្រសិនបើរឿងនេះពិតជាកើតឡើង

ដំណឹងថ្មីៗនេះអំពីបញ្ហារបួសរបស់ខ្សែប្រយុទ្ធអន្តរជាតិស្លូវ៉េនី វ័យ ២១ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United គឺ Benjamin Sesko ត្រូវបានគេរាយការណ៍ថាអាចនឹងអាក្រក់ជាងការរំពឹងទុក ហើយលោក Amorim នឹងអាចអវត្តមានខ្សែប្រយុទ្ធទាំង ៣ របស់គាត់អំឡុងពេលចុងឆ្នាំ និងដើមឆ្នាំ ២០២៦ ខាងមុខ ។

Sesko ដែលប្ដូរចូល និងលេងបានត្រឹមតែប៉ុន្មាននាទី ហើយត្រូវបង្ខំចិត្តដើរចេញពីទីលានដោយសារតែបញ្ហារបួសត្រូវបានក្រុមសុខាភិបាលរបស់ក្លិបបញ្ជាក់ថាស្ថានភាពរបស់ Sesko នៅពេលនេះគឺមិនទាន់មានអក្ការៈណាមួយដែលអាចសម្រេចបានជាផ្លូវការនៅឡើយ ហើយក្លិបនឹងបន្តតាមដានស្ថានភាពនៃការវិវត្តន៍បញ្ហារបួសរបស់គេបន្ថែមទៀត ខណៈដែលការកោះហៅទៅចូលរួមក្រុមជម្រើសជាតិ ស្លូវ៉េនី សម្រាប់វគ្គជម្រុះ FIFA World Cup ទឡ់នឹង កូសូវ៉ូ និង ស៊ុយអែត ក៏អាចនឹងត្រូវលុបឈ្មោះរបស់ Sesko ចេញវិញផងដែរ ។

ប្រសិនបើអ្វីៗមិនមានការប្រែប្រួលនោះ លោក Amorim នឹងត្រូវតតាំងនឹងការប្រកួតចំនួន ៦ នៅ Premier League និង ១ ប្រកួតទៀតនៅវគ្គជម្រុះជុំទី ៣ FA Cup ដោយគ្មានវត្តមានរបស់ Bryan Mbeumo និង Amad Dialo ឡើយ ដោយអ្នកទាំងពីរនឹងត្រូវអវត្តមានដោយសារតែជាប់ភារៈជួយជាតិនៅ AFCON ខណៈ Sesko នឹងអាចត្រឡប់មកជួយក្រុមវិញទាន់ពេលឡើយដោយសារតែបញ្ហារបួសនៅពេលបច្ចុប្បន្ន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង