×

United ដាក់បម្រាមមិនអោយបុគ្គលិកថតសកម្មភាពឈុតឆាកក្រៅទីលានរបស់ក្រុមបង្ហោះចូលបណ្ដាញសង្គមឡើយ

Manchester United បានចេញលិខិតហាមឃាត់បុគ្គលិកមិនឱ្យបង្ហោះខ្លឹមសារ behind-the-scenes នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់ពួកគេឡើយ ដែលនេះគឺជាផ្នែកមួយនៃគោលនយោបាយថ្មីរបស់ក្លិបក្រោមការដឹកនាំរបស់ Sir Jim Ratcliffe និង INEOS ដែលផ្តោតលើការគ្រប់គ្រងរូបភាពនិងព័ត៌មានរបស់ក្លឹបឱ្យបានតឹងរឹង។

ការហាមឃាត់នេះអនុវត្តចំពោះបុគ្គលិកទាំងអស់ រួមទាំងកីឡាករ គ្រូបង្វឹក និងបុគ្គលិកផ្នែកបច្ចេកទេសតាក់តិចរបស់ក្រុមផងដែរ ដោយក្លិបនឹងពិនិត្យរាល់ខ្លឹមសារដែលចេញផ្សាយ ដើម្បីការពារឯកជនភាពនិងសន្តិសុខផ្ទៃក្នុង ជាពិសេសគឺព័ត៌មានរសើប និងរូបភាពពីក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ Carrington និង Old Trafford គឺមិនត្រូវបានបែកធ្លាយដោយគ្មានការអនុញ្ញាតឡើយ ។

គោលនយោបាយថ្មីនេះបានបង្កើតការពិភាក្សាក្នុងចំណោមអ្នកគាំទ្រ ដោយខ្លះគាំទ្រការសម្រេចចិត្តនេះដើម្បីការពារឯកជន ខណៈខ្លះទៀតមានការព្រួយបារម្ភថាវានឹងកាត់បន្ថយភាពជិតស្និទ្ធរវាងអ្នកគាំទ្រនិងក្លឹប។ ការហាមឃាត់នេះមានន័យថាអ្នកគាំទ្រនឹងមិនអាចមើលឃើញខ្លឹមសារផ្សព្វផ្សាយក្រៅផ្លូវការពីក្នុងក្លឹបតាមរយៈគណនីបុគ្គលិកទៀតហើយ ហើយត្រូវពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្លឹបប៉ុណ្ណោះ ដែលវាជាផ្នែកមួយនៃការកែទម្រង់វប្បធម៌របស់ INEOS ដើម្បីធ្វើឱ្យ Manchester United មានវិជ្ជាជីវៈនិងមានការគ្រប់គ្រងតឹងរឹងជាងមុន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង