
ស្ថានភាពរបស់ខ្សែបម្រើការពារអន្តរជាតិប្រេស៊ីលវ័យ ៣៣ ឆ្នាំ Casemiro របស់បិសាចក្រហម ត្រូវបាន CaughtOffside បង្ហើបថាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបនៅ Premier League ប្រសិនបើថ្នាក់លើរបស់ United សម្រេចមិនបន្តកិច្ចសន្យារបស់គេ ។
ប្រភពដដែលបានបន្តថាក្រុមនៅ Premier League ២ ដែលមិនបញ្ចេញឈ្មោះ និងក្រុមមួយចំនួននៅអារ៉ាប់បានចាប់ផ្ដើមដាក់គោលដៅលើ Casemiro ហើយប្រសិនបើស្ថានភាពរបស់គេដើរដល់ផ្លូវបែកជាមួយបិសាចក្រហម ខណៈដែលឥទ្ធិពលរបស់ INEOS លើប្រតិបត្តិការបាល់ទាត់របស់ United បានចាប់ផ្តើមកែសម្រួលកម្រិតប្រាក់ពលកម្មរបស់ក្លិបបានក្លាយជាសម្ពាធមួយទៅលើ Casemiro ព្រោះគេជាកីឡាករម្នាក់ដែលមានប្រាក់ខែខ្ពស់បំផុតម្នាក់របស់ក្លិប ហើយដាច់ខាតត្រូវតែទទួលយកការកាត់បន្ថយប្រាក់ខែយ៉ាងច្រើនប្រសិនបើចង់ស្នាក់នៅបន្ត ។
បច្ចុប្បន្ន Casemiro នៅសល់កិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាល ហើយព្រមជាមួយជម្រើសបន្តថែមមួយឆ្នាំទៀតផងដែរ ស្របពេលអ្នកជិតដិតនឹង Casemiro បង្ហើបថារូបគេនៅតែចង់ស្នាក់នៅក្លិបបន្តជានិច្ចប្រសិនបើនៅតែមានឱកាសបានរួមចំណែកជួយក្រុម ៕