×

អនាគតរបស់ Hwang Hee-chan នៅ Premier League ចាប់ផ្ដើមមើលឃើញពន្លឺហើយ

Hwang Hee-chan បានបង្ហាញសមត្ថភាពដ៏អស្ចារ្យយ៉ាងឆាប់រហ័ស នៅក្លិប Wolverhampton Wanderers ដែលអ្នកចាត់ការទូទៅ លោក Bruno Lage ត្រូវបានរាយការណ៍ថា កំពុងជំរុញឱ្យក្លិបទិញផ្ដាច់ខ្សែប្រយុទ្ធកូរ៉េខាងត្បូងនេះ។

Hwang បានចូលរួមជាមួយ Wolves នៅចុងខែសីហា ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ២០២១-២២ ដោយក្លិបត្រូវបានគេរាយការណ៍ថា រក្សាជម្រើសក្នុងការទិញ Hwang ក្នុងតម្លៃ ១២ លានផោន (១៦,៦ លានដុល្លារអាមេរិក)។ ចាប់តាំងពីពេលនោះមក ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុង ៨ប្រកួត។

Hwang បានក្លាយជាទីពេញចិត្តរបស់អ្នកគាំទ្រយ៉ាងឆាប់រហ័ស ដោយមានអ្នកសារព័ត៌មានជាច្រើន បានសរសើរកីឡាករខ្សែប្រយុទ្ធនេះ ជារៀងរាល់សប្តាហ៍។ ការពិត Hwang មានលក្ខណៈខុសគ្នាខ្លាំងពីកីឡាករ Son Heung-min របស់ Tottenham Hotspur ដោយពឹងផ្អែកលើកម្លាំងនិងការព្យាយាមតស៊ូ ជាជាង ល្បឿននិងភាពរហ័សរហួន។

ខ្សែ ប្រយុទ្ធ កូរ៉េ រូប នេះ បានបង្ហាញទម្រង់ល្អ ក្នុង អំឡុង ពេល ក្រុម Wolves ទទួល ជ័យ ជម្នះ ២-១ លើ Everton សប្ដាហ៍ទី១០។ ទោះយ៉ាងណា Hwang ត្រូវបានគេសរសើរម្តងទៀត ចំពោះតួនាទីរបស់គាត់នៅក្នុងការប្រកួត ហើយត្រូវបានគេសរសើរជាមួយនឹងឱកាសសំខាន់ៗជាច្រើនក្នុងអំឡុងពេល ៩០ នាទីរបស់គេនៅលើទីលាន។

ការមកដល់របស់ Hwang នៅ Wolves ដំបូងឡើយ មិនសូវមានការចាប់អារម្មណ៍នោទេ។ គេបានមកដល់ Premier League បន្ទាប់ពីលេងឱ្យ RB Leipzig កាលពីឆ្នាំមុន ដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនចំនួន ១៨ ប្រកួត។

Hwang ត្រូវបានរំខាន បន្ទាប់ពីគាត់បានឆ្លងកូវីដ១៩ ពេលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងប្រទេសអូទ្រីស ក្នុងខែវិច្ឆិកា ប៉ុន្តែគេនៅតែបង្កើតកេរ្តិ៍ឈ្មោះ ក្នុងនាមជា Playmaker ជាមួយក្លិបអាល្លឺម៉ង់ខាងលើ។

មុនពេលចូលរួមជាមួយ Leipzig, Hwang គឺជាផ្នែកមួយនៃក្រុម Salzburg ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី ២២ ដងក្នុងរដូវកាល ២០១៩-២០ ។

Wolves ត្រូវបានគេរាយការណ៍ថា បានព្យាយាមចុះហត្ថលេខាលើ Hwang នៅចុងបញ្ចប់នៃរដូវកាលនោះ ប៉ុន្តែកិច្ចព្រមព្រៀង បានបរាជ័យ នៅពេលដែលក្លិបបានជ្រើសរើសចុះហត្ថលេខាលើ Daniel Podence ជំនួសវិញ។

Hwang ស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងពានរង្វាន់ Champions League ក្នុងការបង្ហាញខ្លួន ៦ ដងជាមួយ Salzburg ក្នុងរដូវកាលនោះ។

ប្រសិនបើ Wolves មិនជ្រើសរើសទិញផ្ដាច់ Hwang ពី Leipziq ក្នុងឆ្នាំនេះទេ ពួកគេទំនងជាប្រឈមមុខនឹងការប្រកួតប្រជែងមួយចំនួននៅពេលដែលការខ្ចីជើង ត្រូវបានបញ្ចប់។

Hwang នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីចូលរួមក្រុមជម្រើសជាតិឡើងវិញ សម្រាប់ការប្រកួតចំនួនពីរ ក្នុងវគ្គជម្រុះ 2022 Qatar World Cup ទល់នឹង ក្រុមអារ៉ាប់រួម នៅថ្ងៃទី១១ ខែវិច្ឆិកា និងក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង