×

Man Utd សង្ឃឹមកេងចំណេញភាពភាពស្រពេចស្រពិលរបស់ លោក Pep ដើម្បីល្បួងយកខ្សែប្រយុទ្ធមួយរូបនេះ​របស់ Bournemouth

Manchester United អាចនឹងឆ្លៀតកេងចំណេញភាពមិនច្បាស់លាស់នៃអនាគតរបស់ លោក Pep Guardiola ដើម្បីអន្ទូងយកខ្សែប្រយុទ្ធរបស់ Bournemouth, Antoine Semenyo នៅខែមករានេះ។

បច្ចុប្បន្ន ក្រុមបិសាចក្រហម កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីនាំយកកីឡាករជនជាតិហ្គាណា របស់ Bournemouth ទៅកាន់ Old Trafford ក្នុងតម្លៃផ្ដាច់កុងត្រាប្រមាណ £65 ស្របពេលមានការប្រកួតប្រជែងយ៉ាងខ្លំាងពី Manchester City និងក្លឹបផ្សេងទៀតនៅអឺរ៉ុបផងដែរ។

យ៉ាងណាក្ដី មូលហេតុមួយដែលធ្វើឲ្យ Manchester United មានប្រៀបក្នងការប្រជែង ជាមួយ City គឺ ការព្រួយបារម្ភអំពី អនាគតរយៈវែងរបស់ លោក Pep Guardiola នៅ Manchester City ដែលអាចផ្តល់អាទិភាពដល់បិសាចក្រហមក្នុងការចរចា ឬបញ្ចុះបញ្ចូលឲ្យ Semenyo ជ្រើសរើស Old Trafford ជាជាង Etihad។

ម្យ៉ាងទៀត មានសេចក្ដីរាយការណ៍ថា បិសាចត្រៀមខ្លួនរួចហើយក្នុងការផ្ដល់តួនាទីសំខាន់មួយនៅក្នុងក្រុមដល់រូបគេ ដែលនេះ កាន់តែធ្វើឲ្យកីឡាករវ័យ 23ឆ្នាំនេះ មិនអាចបដិសេធបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង