
Juventus កំពុងដំណើរការទីផ្សារផ្ទេរកីឡាកររដូវក្តៅ ដោយមានគោលបំណងច្បាស់លាស់ក្នុងការស្តារឡើងវិញនូវអត្តសញ្ញាណ “Italian Juventus”។ គណៈគ្រប់គ្រងក្រុម កំពុងជំរុញគម្រោងថ្មី ដែលផ្តោតលើកីឡាករអ៊ីតាលីមានគុណភាព និងអនាគតវែងឆ្ងាយ។
នៅតំបន់កណ្តាល Sandro Tonali គឺជាក្តីសុបិន្តធំបំផុតរបស់ Juventus ទោះបីតម្លៃផ្ទេរខ្ពស់ខ្លាំងក៏ដោយ ការតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងមិនទាន់បោះបង់គំនិតនោះទេ ប្រសិនបើមានឱកាសមស្រប។
ចំណែក Federico Chiesa ការវិលត្រឡប់ទៅកាន់តួនាទីសំខាន់ក្នុងគម្រោងរយៈពេលវែងរបស់ Juventus កំពុងមានការវិវត្តន៍ទៅមុនយ៉ាងល្អ Chiesa ត្រូវបានមើលឃើញថាជាគន្លឹះសំខាន់ទាំងផ្នែកបច្ចេកទេស និងនិមិត្តរូបនៃ Juventus អ៊ីតាលីស្ទាយថ្មី។
នៅតំបន់ខ្សែប្រយុទ្ធ Juventus ក៏កំពុងពិចារណា Alexander Sørloth ជាគោលដៅសំខាន់ដោយមានការពិភាក្សាអំពីការដោះដូរជាមួយ Atlético Madrid ទៅនិង Dušan Vlahović ការចរចានៅតែស្ថិតក្នុងដំណាក់កាលដំបូង ប៉ុន្តែទំនាក់ទំនងរវាងក្លឹបទាំងពីរបានចាប់ផ្តើមរួចហើយ។
Juventus កំពុងបង្ហាញច្បាស់ថាលើកនេះ មិនមែនគ្រាន់តែទិញកីឡាករទេ ប៉ុន្តែជាការស្ថាបនាថ្មីសម្រាប់អនាគតក្លឹប។