×

កីឡាករមួយរូបនៃក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកត្រៀមប្តូរទៅកាន់ក្លិបកំពូលនៅចក្រភពអង់គ្លេស

បន្ទាប់ពីរដូវកាល 2025-26 ដែលទទួលបានជោគជ័យជាមួយក្លិប PSV Eindhoven, កីឡាករ Ricardo Pepi ត្រូវបានរំពឹងថានឹងផ្ទេរទៅលេងនៅ Premier League ក្នុងរដូវក្តៅខាងមុខនេះ ។ យោងតាមអ្នកសារព័ត៌មានកីឡាល្បី Fabrizio Romano, ក្លិប Fulham បានព្រមព្រៀងចុះហត្ថលេខាយកកីឡាករ Pepi ពីក្លិប PSV ក្នុងតម្លៃខ្លួនប្រមាណ 42 លានដុល្លារសហរដ្ឋអាមេរិក ដោយគុណសម្បត្តិខ្សែប្រយុទ្ធវ័យ 23 ឆ្នាំ រូបនេះ កន្លងមកធ្លាប់រកបាន 13 គ្រាប់ ក្នុង 27 ប្រកួត ពេញមួយរដូវកាលកន្លងមកនេះ ហើយរូបគេនឹងទៅចូលរួមជាមួយក្លិប Fulham នៅរដូវក្តៅខាងមុខ មុនពេលចាប់ផ្តើមរដូវកាល Premier League 2026-27 ។

គួររម្លឹកថា កីឡាករ Pepi បានចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់នៅឆ្នាំ 2019 ជាមួយក្លិប North Texas SC ក្នុងលីគ USL League One មុនពេលផ្ទេរទៅក្លិប FC Dallas ជាផ្នែកមួយនៃលីគ Major League Soccer (MLS) ហើយការលេងដ៏ល្អរបស់កីឡាកររូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបអាល្លឺម៉ង់ FC Augsburg នៅខែមករា ឆ្នាំ 2022 ហើយគាត់បានផ្ទេរទៅលេងនៅអឺរ៉ុបត្រឹមអាយុ 18 ឆ្នាំ ប៉ុណ្ណោះ ។

នៅឆ្នាំ 2023, Pepi ត្រូវបានខ្ចីជើងពេញមួយរដូវកាលទៅកាន់ក្លិប FC Groningen នៅប្រទេសហូឡង់ ហើយបន្ទាប់ពីរដូវកាលនោះមក ក្លិប PSV Eindhoven បានចំណាយប្រមាណ 9.8 លានដុល្លារ ដើម្បីទិញគាត់ចូល ដោយនៅទីនើ Pepi ក៏បានបង្ហាញខ្លួនជាច្រើនដងសម្រាប់ក្រុមជម្រើសជាតិអាមេរិកទាំងកម្រិតយុវជន និងកម្រិតខ្ពស់ជាងនេះ ហើយគាត់ឆ្លងកាត់ 34 ប្រកួត លេងទល់ជាមួយក្រុមខ្លាំងៗជាច្រើន និងរកបាន 13 គ្រាប់ ។

ទោះយ៉ាងណាកាលនោះ Pepi មិនបានជាប់ក្នុងបញ្ជីកីឡាកររបស់អាមេរិកសម្រាប់ការប្រកួត World Cup 2022 ទេ ប៉ុន្ទែពេលនេះ Pepi ត្រូវបានគ្រូបង្វឹក Mauricio Pochettino កោះហៅចូលក្រុម និងដាក់ចូលក្នុងបញ្ជីសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុម Portugal និងក្រុម Belgium នៅចុងខែនេះ និងប្រសិនបើគាត់បង្ហាញទម្រង់លេងល្អ គាត់នឹងអាចមានកន្លែងមួយក្នុងបញ្ជីកីឡាករសម្រាប់ប្រកួត World Cup ឆ្នាំនេះ ។

ប្រភព៖
https://www.the-sun.com/sport/16099548/ricardo-pepi-premier-league-transfer-usmnt-world-cup/?utm_source=chatgpt.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង