
គ្រូបង្វឹកក្រុមជម្រើសជាតិកូឡុំប៊ី លោក Nestor Lorenzo បានដាក់ឈ្មោះកីឡាករប្រធានក្រុម James Rodriguez ក្នុងបញ្ជីកីឡាកររបស់គាត់ សម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខជាមួយក្រូអាត និងបារាំង បន្ទាប់ពីកីឡាកររូបនេះបានត្រលប់មកលេងវិញក្នុងលីក Major League Soccer ក្រោយចាកចេញពីក្លឹប Club Leon នៅម៉ិកសិកូ ។
កីឡាករ Rodriguez អាយុ ៣៤ ឆ្នាំ បានចូលរួមលេងឱ្យក្លឹប Minnesota United បន្ទាប់ពីសម្រាកពីការប្រកួតរយៈពេល ៣ ខែ ហើយកំពុងត្រៀមហ្វឹកហាត់ឡើងវិញ សម្រាប់ការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា នៅទ្វីបអាមេរិកខាងជើង។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Luis Diaz របស់ Bayern Munich និង Luis Suarez របស់ក្លឹប Sporting Lisbon ក៏ត្រូវបានជ្រើសរើសឱ្យចូលក្នុងក្រុមផងដែរ ដោយពួកគេទាំងពីរក៏នឹងត្រូវមកចូលរួមហ្វឹកហាត់ជាមួយគ្នាដើម្បីត្រៀមដណ្តើមជោគជ័យជាបន្តបន្ទាប់នៅការប្រកួតមិត្តភាព និងការប្រកួតដ៏សំខាន់នៅ World Cup ។
គួរបញ្ជាក់ថា កូឡុំប៊ីនឹងប្រកួតជាមួយក្រុមក្រូអាតនៅថ្ងៃទី ២៦ ខែមីនា នៅទីក្រុង Orlando មុននឹងទៅប៉ះជាមួយជាមួយក្រុមបារាំងនាបីថ្ងៃបន្ទាប់ នៅទីក្រុង Washington ខណៈដែលក្រុមមកពីតំបន់អាមេរិកខាងត្បូងមួយនេះ នឹងចាប់ផ្តើមការប្រកួត World Cup ក្នុងពូល K ជាមួយ Uzbekistan នៅថ្ងៃទី ១៧ ខែមិថុនាខាងមុខ ។
ប្រភព៖
https://www.reuters.com/sports/soccer/rodriguez-leads-colombia-squad-croatia-france-friendlies-2026-03-20/?utm_source=chatgpt.com
