
បន្ទាប់ពីរយ:ពេល ៧ឆ្នាំ ជាមួយហង្សក្រហម Mohamed Salah វ័យ ៣៣ឆ្នាំ នឹងចាកចេញពីក្លឹប នៅរដូវក្តៅនេះហើយ ទោះបីមានកុងត្រា រហូតដល់ឆ្នាំ២០២៧ ក៏ដោយ។ ចាប់ពីចូលរួមក្លឹបនៅឆ្នាំ២០១៧ មក Salah បានចូលលេង ៤៣៥ប្រកួត, រកគ្រាប់បាល់បាន ២៥៥ និងបញ្ជូនឱ្យមិត្តរួមក្រុម ១២២គ្រាប់។
Salah ត្រូវបានចុះហត្ថលេខាពី Roma ក្នុងតម្លៃ ៤២លានអឺរ៉ូ និងជួយ Liverpool ឈ្នះ Champions League ១ដង, ពានរង្វាន់ Premier League ចំនួន ២ដង, FA Cup ១ដង និង Club World Cup ១ដង។ គាត់បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេចំនួន ៤ ដងផងដែរ។
នៅក្នុងការលាជាចុងក្រោយ, Salah បាននិយាយថា “ខ្ញុំនឹងចាកចេញពី Liverpool នៅចុងរដូវកាលនេះ។” ខ្ញុំចងចាំអំពីពេលវេលារបស់ខ្ញុំនៅ Anfield ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ “Liverpool មិនមែនគ្រាន់តែក្លឹបបាល់ទេ។ វាជាកន្លែងនៃក្ដីស្រឡាញ់ និងប្រវត្តិសាស្ត្រ។ យើងបានអបអរសាទរជ័យជំនះ ឈ្នះពានរង្វាន់សំខាន់ៗ និងឆ្លងកាត់ពេលវេលាដ៏លំបាកជាមួយគ្នា”។
