×

មន្តស្នេហ៍ Messi! កាពីតែនអាហ្សង់ទីនដឹកនាំហ្វឹកហាត់ ខណៈ Albiceleste ត្រៀមប្រកួតមិត្តភាព មុន World Cup 2026

ក្រុមបាល់ទាត់ជម្រើសជាតិ Argentina បានបន្តសម័យហ្វឹកហាត់លើកទី២ នៅមជ្ឈមណ្ឌលហ្វឹកហាត់ Ezeiza Training Complex ខណៈក្រុមកំពុងត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ក្នុងដំណាក់កាលត្រៀមសម្រាប់ 2026 FIFA World Cup។ ការហ្វឹកហាត់លើកនេះទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំង ព្រោះមានការត្រឡប់មកវិញរបស់កំពូលតារា និងជាកាពីតែនក្រុម Lionel Messi ដែលបានចូលរួមហ្វឹកហាត់ពេញលេញជាមួយមិត្តរួមក្រុម។

ការហ្វឹកហាត់ត្រូវបានដឹកនាំដោយគ្រូបង្វឹក Lionel Scaloni ដែលកំពុងព្យាយាមរៀបចំក្រុមឱ្យមាន ស្ថិរភាពបំផុត មុនការប្រកួតធំៗខាងមុខ។ វីដេអូដែលថតបាននៅទីក្រុង Buenos Aires បង្ហាញកីឡាករធ្វើ លំហាត់ចលនា បច្ចេកទេសបញ្ជូនបាល់ និងហាត់យុទ្ធសាស្ត្រ ខណៈក្រុមគ្រូបង្វឹកតាមដានយ៉ាងជិតស្និទ្ធ។ Messi ដែលទើបមកដល់ប្រទេស កាលពីថ្ងៃមុន បានចូលហាត់ជាមួយក្រុមដោយគ្មានបញ្ហារបួស ហើយគេរំពឹងថានឹងចូលលេងជាជម្រើសដំបូងក្នុងការប្រកួតមិត្តភាពខាងមុខ។

ការប្រកួតមិត្តភាពដំបូងរបស់ Argentina នឹងជួប Mauritania នៅថ្ងៃទី 27 ខែមីនា នៅកីឡដ្ឋាន
La Bombonera ដែលជាកីឡដ្ឋានល្បីល្បាញរបស់ក្លឹប Boca Juniors។ បន្ទាប់មក នៅថ្ងៃទី 31 ខែមីនា ក្រុមរបស់ Scaloni នឹងបន្តជួប Zambia នៅទីតាំងដូចគ្នា។ ការប្រកួតទាំងនេះត្រូវបានចាត់ទុកថាសំខាន់ ដើម្បីសាកល្បងកីឡាករថ្មី និងកំណត់បញ្ជីកីឡាករសម្រាប់ការប្រកួតធំ។

ការត្រឡប់មកហ្វឹកហាត់របស់ Messi បង្ហាញថា គាត់នៅតែជាអ្នកដឹកនាំសំខាន់សម្រាប់ក្រុម ទោះបីអាយុច្រើនឡើងក៏ដោយ។ គ្រូបង្វឹក Scaloni ពុងព្យាយាមបញ្ចូលកីឡាករវ័យក្មេង ជាមួយកីឡាករ បទពិសោធន៍ ដើម្បីរកសមាសភាពល្អបំផុតសម្រាប់ World Cup 2026។

ការរៀបចំការប្រកួតមិត្តភាពជាមួយក្រុមពីអាហ្វ្រិកដូចជា Mauritania និង Zambia ក៏អាចជាយុទ្ធសាស្ត្រ មួយក្នុងការប្រកួតជាមួយក្រុមដែលមានស្ទីលលេងខុសគ្នា ដើម្បីឱ្យក្រុមអាហ្សង់ទីនអាចសម្របខ្លួនបាន ល្អក្នុងការប្រកួតពិត។

នៅក្នុង World Cup 2026 ក្រុម Argentina ស្ថិតក្នុងពូល J ជាមួយ Algeria, Austria និង Jordan
ដែលមានន័យថា ក្រុមត្រូវត្រៀមខ្លួនយ៉ាងម៉ត់ចត់ ដើម្បីការពារតំណែងជាក្រុមខ្លាំងមួយនៅលើពិភពលោក។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង