×

ប្រទេសពីរដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលក្នុងចំណោម ៥ ប្រទេសនៃស្ថាប័ន FIFA នឹងជួបគ្នាក្នុងការប្រកួតមិត្តភាពអន្តរជាតិដែលមិនគួរខកខានក្នុងការទស្សនា

ក្រុមជើងខ្លាំងជាប្រវត្តិសាស្ត្រនៃការប្រកួតអន្តរជាតិគឺក្រុមបាត់ទាត់ ប្រេស៊ីល និង បារាំង ត្រូវប្រកួតគ្នានៅយប់ថ្ងៃព្រហស្បតិ៍នេះហើយ នៅកីឡដ្ឋាន Gillette Stadium ក្នុងការប្រកួតដែលត្រូវបានទស្សនិកជនទូទាំងពិភពលោកចាត់ទុកថាជំនួបដ៏គួរឱ្យទាក់ទាញបំផុតមួយក្នុងចំណោមការប្រកួតជាអន្តរជាតិនាខែមីនានេះ ។

វាជាលើកដំបូងហើយក្នុងឆ្នាំ ២០២៦នេះ ដែលប្រេស៊ីល និង បារាំង នឹងឡើងលើទីលានប្រកួតគ្នា ខណៈការរៀបចំសម្រាប់ព្រឹត្តិការណ៍ FIFA World Cup កាន់តែរន្ថើនខ្លាំង ព្រោះថាព្រឹត្តិការណ៍ដ៏ធំមួយនេះនៅសល់ពេលមិនដល់ ៨០ ថ្ងៃទៀតទេ ហើយនេះគឺជាឱកាសចុងក្រោយសម្រាប់កីឡាករដែលមិនទាន់មានទីតាំងឈរជើងច្បាស់លាស់នៅឡើយ ពួកគេត្រូវតែប្រឹងក្នុងការប្រកួតមិត្តភាពនេះ ដើម្បីបង្ហាញសមត្ថភាព និងទទួលបានកន្លែងក្នុងបញ្ជីក្រុមទៅប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ។

ការប្រកួតរបស់ប្រេស៊ីលកន្លងមក លទ្ធផលមានការឡើងចុះ ប៉ុន្តែចុងក្រោយនេះប្រេស៊ីលក៏អាចធានាបាននូវទីតាំងឈរជើងក្នុងការប្រកួត FIFA World Cup បាន ក្រោយឈ្នះប៉ារ៉ាហ្គាយកាលពីខែមិថុនាឆ្នាំមុន ដែលជាជ័យជម្នះដំបូងក្នុងជំនាន់លោក Carlo Ancelotti ដឹកនាំ ។ ក្រុមជម្រើសជាតិប្រេស៊ីល មានបំណងបញ្ចប់ភាពស្រឡះដៃធេងដោយមិនដែលយកបានពាន World Cup រយៈពេល ២៤ ឆ្នាំកន្លងមកហើយ ហើយការជួបជាមួយបារាំងគឺជាការវាស់វែងកម្រិតសមត្ថភាពពិតប្រាកដរបស់ពួកគេ មុនចូលដល់រដូវក្តៅដែលនឹងមានការប្រកួតក្តៅគគុកដើម្បីសម្រេចមហិច្ឆិតា ។

ចំណែកឯក្រុមជម្រើសជាតិបារាំងវិញ ក្នុងដំណើរនៃការប្រកួតជម្រុះគឺបានបង្ហាញភាពខ្លាំងដោយឥតសង្ស័យ ព្រោះបានឈ្នះក្រុមកំពូលៗនោពូល D ប្រចាំតំបន់អឺរ៉ុប និងមានលើស ៦ ពិន្ទុរួចទៅហើយ ។ ក្រុមជម្រើសជាតិបារាំង ដែលជាអ្នកឈ្នះពានឆ្នាំ ២០១៨ និងជាជើងឯករងឆ្នាំ ២០២២ ហាក់បានកំណត់គោលដៅយ៉ាងច្បាស់រួចទៅហើយថាត្រូវតែយកឈ្នះ ក្នុងព្រឹត្តិការណ៍ប្រកួតចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក Didier Deschamps ។

នៅយប់នេះ ទោះបីវាត្រឹមជាការប្រកួតមិត្តភាពអន្តរជាតិក៏ដោយ ប៉ុន្តែមានកំពូលកីឡាបាល់ទាត់ឆ្នើមៗជាច្រើននៅលើទីលាន ក្នុងក្រុមជម្រើសជាតិពីរ ដែលគេចាត់ទុកថាជាក្រុមប្រជែងពានរង្វាន់ FIFA World Cup ។ ពោល ការប្រកួតរវាងជម្រើសជាតិ ប្រេស៊ីល vs. បារាំង ជារឿងដ៏អស្ចារ្យណាស់សម្រាប់ទស្សនិកជនទូទាំងពិភពលោក ព្រោះនេះជាការជួបគ្នាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ ។

ប្រភព
https://www.si.com/soccer/brazil-vs-france-preview-predictions-lineups-3-26-26?utm_source=chatgpt.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង