×

ខ្សែប្រយុទ្ធ Erling Haaland នឹងអវត្តមានដល់ចុងខែធ្នូដោយសាររបួស

ខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Borussia Dortmund ទំនងជានឹងអវត្តមានរហូត ដល់ចុងខែធ្នូ ឆ្នាំ២០២១ខាងមុខ ក្រោយមានបញ្ហារបួសត្រគាក។ នេះបើតាមការអោយដឹងពីលោក Alf-Inge Håland ដែលជាឱពុករបស់គេ។

កីឡាករវ័យ ២១ ឆ្នាំ មិនបានលេងចាប់តាំងពីថ្ងៃទី១៩ ខែតុលា ហើយឥឡូវនេះ Dortmund ត្រូវបង្ខំដោយលេងគ្មានខ្សែប្រយុទ្ធកំពូលអស់រយៈពេលជាច្រើនសប្តាហ៍ទៀត ដោយសាររបួស។

Haaland ដែលរកបាន ១៣ គ្រាប់ក្នុង ១០ ប្រកួតនៅរដូវកាលនេះ ទំនងជាត្រូវអវត្តមានរហូតដល់ឆ្នាំថ្មី។
លោក Alf-Inge បានបញ្ចាក់ប្រាប់ពីរបួសរបស់កូនប្រុសគាត់ថា៖ “Haaland កំពុងមានរបួសតែស្ថានភាពគេមិនអីទេ តែគេត្រូវអវត្តមានមួយរយៈដើម្បីព្យាបាលឱ្យជាសិន។ វានឹងល្អណាស់ បើគេទទួលបានការប្រកួតមួយចំនួននៅមុនថ្ងៃបុណ្យណូអែល ប៉ុន្តែវាទំនងជាមិនអាចទៅរួចទេ។”

Dortmund នៅសល់ការប្រកួតនៅក្របខណ្ឌ Bundesliga ចំនួន ៧ប្រកួតទៀត មុនពេលសម្រាករដូវរងារ ហើយទំនងជា Haaland នឹងខកខានការប្រកួតទាំងអស់។ ការប្រកួតចុងក្រោយរបស់ក្លិបមុនពេលសម្រាកនឹងមកដល់នៅថ្ងៃទី១៨ ខែធ្នូ ជាមួយ Hertha ដោយការប្រកួតបន្ទាប់មិនដល់ថ្ងៃទី៨ ខែមករា ជាមួយ Eintracht Frankfurt ។

Haaland ក៏ទំនងជានឹងខកខានការប្រកួតវគ្គចែកពូល Champions League ពីរលើកចុងក្រោយជាមួយនឹង Sporting CP និង Besiktas ។ នៅរដូវកាលនេះ Haaland បានចូលលេងឱ្យ Dortmund បាន១៣ប្រកួតហើយ ដោយស៊ុតចូល ១៣គ្រាប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង