×

Premier League Preview៖ ការប្រកួតរវាងក្រុម Man Utd Vs Man City

លោក Ole Gunnar Solskjaer ស្ថិតក្រោមសម្ពាធ បើទោះបីជាវាបានធូរស្រាលខ្លះ ចាប់តាំងពីការអាម៉ាសរបស់បិសាចក្រហម ដោយចាញ់ Liverpool ដោយលទ្ធផល ៥-០។ ចាប់តាំងពីភាពអាម៉ាសនោះ Man United មិនដែលចាញ់ឡើយដោយយកឈ្នះ Tottenham ៣-០ មុនពេលស្មើ ២-២ ជាមួយ Atalanta។ ក្រុមបិសាចក្រហម បានឈានទៅប្រកួតនេះ ក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងតារាងដោយមាន ៣ពិន្ទុ តាមពីក្រោយគូប្រជែងក្នុងទីក្រុង របស់ពួកគេ។

ពួកគេធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Man City ដែលនៅតែឈរនៅលេខ៣ក្នុងតារាង។ បន្ទាប់ពីការធ្លាក់ចេញពី League Cup ដ៏ខកចិត្តដោយសារ West Ham កូនក្រុមរបស់លោក Pep Guardiola បានបរាជ័យក្នុងការប្រកួតក្របខណ្ឌ Premier League ចុងក្រោយរបស់ពួកគេ ដោយបានចាញ់ក្រុម Crystal Palace ក្នុងលទ្ធផល ០-២។ ទោះបីជាយ៉ាងណា ពួកគេបានត្រលប់មកវិញ នៅពាក់កណ្តាលសប្តាហ៍ ដើម្បីយកឈ្នះលើ Club Brugge ៤-១ ក្នុងពានរង្វាន់ Champions League ។

Raphael Varane នឹងអវត្តមាន ដោយសាររបួសសរសៃពួរ។ Paul Pogba ដែល នៅ តែ រង ការ ពិន័យ ព្យួរ ៣ប្រកួត សម្រាប់ កាត ក្រហមកាលប៉ះ Liverpool។

លោក Guardiola នឹងរៀបចំក្រុមដែលគ្មាន Aymeric Laporte សម្រាប់ ការ ប៉ះ គ្នា នៅ ថ្ងៃ សៅរ៍។ កីឡាករសញ្ជាតិអេស្ប៉ារូបនេះ បានកាតក្រហមទល់នឹង Palace ក្នុងការប្រកួតចុងក្រោយរបស់ Man City ។ Ferran Torres អវត្តមានដោយសាររបួស ប៉ុន្តែ Kyle Walker ក៏មានមន្ទិលសង្ស័យផងដែរ បន្ទាប់ពីបានសម្រាកក្នុងការប្រកួត Champions League ពាក់កណ្តាលសប្តាហ៍ទល់នឹង Club Brugge ។ ប្រសិនបើគេមិនជាសះស្បើយទាន់ពេលទេ Joao Cancelo នឹងរ៉ាប់រងខាងស្តាំវិញ ហើយផ្តល់ឱកាសឱ្យ Oleksandr Zinchenko នៅខាងឆ្វេង។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester United ដែលអាចប្រើប្រាស់ប្រព័ន្ធ ៣-៤-១-២៖ De Gea; Bailly, Lindelof, Maguire; Wan-Bissaka, McTominay, Fred, Shaw; Fernandes; Rashford, Ronaldo

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester City ដែលអាចប្រើប្រាស់ប្រព័ន្ធ ៤-៣-៣ ៖ Ederson; Cancelo, Stones, Dias, Zinchenko; Rodri, Silva, De Bruyne; Jesus, Foden, Grealish

ក្រុមការងារនៅ CBS Sport បានទាយថា គ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Manchester United ១-២ Manchester City ។

– Man Utd Vs Man City ថ្ងៃសៅរ៍ ទី៦ វិច្ឆិកា ម៉ោង ៧:០០ យប់ នៅ MyTV
– Chelsea Vs Burnley ថ្ងៃសៅរ៍ ទី៦ វិច្ឆិកា ម៉ោង ៩:៣០ យប់ នៅ MyTV
– West Ham Vs Liverpool ថ្ងៃអាទិត្យ ទី៧ វិច្ឆិកា ម៉ោង ១១:០០ យប់ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង