×

អតីតអ្នកចាត់ការ Bournemouth ឈានដល់កិច្ចព្រមព្រៀងមកដឹកនាំ Newcastle

សារពត៌មាន Sky sport បានរាយការណ៍ថា អតីតអ្នកចាត់ការក្លិប Bournemouth លោក Eddie Howe បានឈានដល់កិច្ចព្រមព្រៀងមកដឹកនាំក្លិប Newcastle United ហើយ។

ជាការពិត Newcastle United បានកែប្រែមុខមាត់ថ្មី បន្ទាប់ពីទទួលបានម្ចាស់ថ្មីដែលជាព្រះអង្គម្ចាស់ Mohammed Ben Salman ។ ក្លិបមួយនេះត្រូវបានគេមើលឃើញថានឹងដើរតាមគន្លងរបស់ PSG មិនខាន ដោយត្រៀមចំណាយប្រាក់ជាច្រើនកសាងក្រុមឡើងវិញឱ្យក្លាយជាក្រុមខ្លាំងមួយ។ បច្ចុប្បន្ន ពួកគេក៏ចាប់ផ្ដើមគម្រោងបណ្ដើរៗទៅហើយក្នុងការកែប្រែក្លឹបនេះ ហើយ ជំហានដំបូងរបស់ពួកគេគឺការផ្លាស់ប្តូរអ្នកចាត់ការថ្មីដែលបន្ទាប់ពីលោក Steve Bruce បានលាលែងចេញពីតំណែងកាលពីពេលកន្លងទៅ ក្លិបមិនទាន់មានអ្នកចាត់ការអចិន្ត្រៃយ៍នៅឡើយទេ តែពួកគេក៏បានត្រៀមនាំយកលោក Eddie Howe មកផងដែរ។

ថ្នាក់ដឹកនាំកំពុងចរចាយកលោក Eddie Howe មកដឹកនាំ ហើយទទួលបានដំណឹងថាការចរចាត្រូវគ្នាហើយអស់។ បុរសវ័យ៤៣ឆ្នាំ បានយល់ព្រមកុងត្រាដឹកនាំក្រុម Newcastle នេះចំនួន២ឆ្នាំកន្លះ។ ការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ។

ដោយឡែក លោក Eddie Howe មិនមានក្លិបដឹកនាំតាំងពីចាកចេញពី Bournemouth ក្នុងខែសីហាឆ្នាំ២០២០ បន្ទាប់ពីមិនអាចជួយក្លិបឈរជើងនៅក្របខណ្ឌ Premier League បន្តទៀត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង