Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃសៅរ៍ ខណៈក្រុមតោខៀវ សម្លឹងមើលការបន្តទម្រង់លេងដ៏ល្អរបស់ពួកគេនៅក្របខណ្ឌ Premier League ។
ក្រុមរបស់លោក Thomas Tuchel ទទួលជ័យជម្នះនៅ Champions League ទៅលើក្រុម Malmo ដែលជាជ័យជម្នះលើកទី៧ ជាប់ៗគ្នារបស់ក្រុមតោខៀវគ្រប់កម្មវិធីប្រកួតទាំងអស់។ ពួកគេបានស៊ុតបាល់បញ្ចូលទីបាន ២០គ្រាប់ ហើយ បានរបូតតែ ២គ្រាប់ប៉ុណ្ណោះ និងបានកត់ត្រាជ័យជម្នះ ៧-០ លើ Norwich ។
Burnley ស្ថិតក្នុងតំបន់កាត់ចោល ដោយបានឈ្នះតែមួយដងគត់ ក្នុងដើមរដូវកាល បើទោះជាជ័យជម្នះនោះ បានកើតឡើងក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះ Brentford ដោយលទ្ធផល ៣-១ ក៏ដោយ។ សរុបមក ក្រុមរបស់លោក Sean Dyche ខ្វះគុណភាព ស្ថិតនៅលេខ ១៨ ដែលខ្វះ៣ពិន្ទុពីតំបន់សុវត្ថិភាព។
ខ្សែប្រយុទ្ធ Romelu Lukaku និង Timo Werner នឹង មិន អាចមានវត្តមានទេ។ Kai Havertz ទំនងជាខ្សែប្រយុទ្ធជួរមុខ ក្នុងអវត្តមានរបស់មិត្តរួមក្រុមទាំងពីររូប។ Mateo Kovacic របួសខណៈ Mason Mount នៅតែសង្ស័យដោយសារ ជំងឺ។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣៖ Mendy; Azpilicueta, Silva, Rudiger; James, Kante, Jorginho, Chilwell; Ziyech, Havertz, Hudson-Odoi
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Burnley ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖ Pope; Lowton, Tarkowski, Mee, Taylor; Gudmundsson, Brownhill, Westwood, McNeil; Wood, Cornet
ក្រុមការងារនៅ CBS Sport បានទាយថា គ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ២-០ Burnley ។
– Man Utd Vs Man City ថ្ងៃសៅរ៍ ទី៦ វិច្ឆិកា ម៉ោង ៧:០០ យប់ នៅ MyTV
– Chelsea Vs Burnley ថ្ងៃសៅរ៍ ទី៦ វិច្ឆិកា ម៉ោង ៩:៣០ យប់ នៅ MyTV
– West Ham Vs Liverpool ថ្ងៃអាទិត្យ ទី៧ វិច្ឆិកា ម៉ោង ១១:០០ យប់ នៅ CTN
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!