×

Manchester United ចាប់អារម្មណ៍ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco

ក្លិប Manchester United បានបង្កើនការចាប់អារម្មណ៍ទៅលើខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco ក្នុងការយកមកចូលរួមនាពេលខាងមុខ។ នេះបើតាមការទម្លាយឱ្យដឹងពីសារព័ត៌មាន Football Insider ។

អ្នកជំនាញឃ្លាំមើលកីឡាកររបស់ក្លិបបិសាចក្រហម កំពុងតាមដាន Tchouameni កាលពី២សប្ដាហ៍មុន ហើយនឹងមើលការប្រកួតរវាងក្រុមនៃលីគកំពូលបារាំងមួយនេះជាមួយ PSV Eindhoven នៅ Europa League រាត្រីនេះ។

បច្ចុប្បន្នក្លិបបិសាចក្រហម កំពុងស្វែងរកកីឡាករដ៏មានសក្ដានុពលម្នាក់មកជំនួស Paul Pogba ដែលនឹងផុតកុងត្រាជាមួយក្លិបនៅរដូវក្ដៅខាងមុខ ហើយមិនទាន់បានព្រមព្រៀងកិច្ចសន្យាថ្មីនៅឡើយទេ។

Tchouameni ត្រូវបានមើលឃើញពីក្រុមការងាររបស់ Man Utd ថាមានសមត្ថភាពក្នុងការធ្វើឱ្យតំបន់បម្រើប្រសើរឡើង។ កីឡាករដែលលេងបាន៥ប្រកួតសម្រាប់ក្រុមជម្រើសជាតិបារាំង និងជាកីឡាករស្នូលមួយរូបរបស់ Monaco នៅកុងត្រាជាមួយក្លិបនេះ រហូតដល់រដូវក្ដៅឆ្នាំ២០២៤។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង