Paul Pogba របស់ក្លិប Manchester United កំពុងប្រើប្រាស់ឈើច្រត់ បន្ទាប់ពីគេបានរងរបួសភ្លៅ ពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិបារាំង។
Pogba បានរងរបួសអំឡុងពេលហ្វឹកហាត់មួយ កាលពីល្ងាចថ្ងៃចន្ទ ហើយវីដេអូនៃឧបទ្ទវហេតុ ក៏បានលេចចេញភ្លាមៗផងដែរ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា បានចាកចេញពីការហ្វឹកហាត់ ជាមួយវេជ្ជបណ្ឌិតក្រុមលោក Franck Le Gall បន្ទាប់ពីបង្ហាញនូវការឈឺចាប់ក្រោយបានស៊ុតបាល់បញ្ចូលទី។
សេចក្ដីរាយការណ៍កាលពីថ្ងៃអង្គារ ថា Pogba បានដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតជម្រុះ World Cup ។
សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់បារាំង បានឱ្យដឹងថា៖ “Paul Pogba ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីការប្រកួតបន្ទាប់របស់បារាំងនៅ Parc des Princes ទល់នឹងក្រុមកាហ្សាក់ស្ថាន និងជាមួយក្រុមហ្វាំងឡង់ នៅទីក្រុង Helsinki” ។
ឥឡូវនេះ Pogba បានចែករំលែកវីដេអូលើអ៊ីនធឺណិត អំពីរបួស ហើយគេបានប្រើឈើច្រត់។ Pogba បាននិយាយថា៖ “ដូចដែលអ្នកបានឃើញ ខ្ញុំបានរងរបួសបន្តិចបន្តួច។ សង្ឃឹមថាវាមិនអាក្រក់ពេកទេ”។
វាត្រូវបានគេប៉ាន់ស្មានថា Pogba អាចនឹងអវត្តមានរហូតដល់ពីរខែ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕