ខ្សែបម្រើការពាររបស់ក្លិប West Ham United គឺកីឡាករ Declan Rice បានដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេស ដោយសារមានជំងឺ។
ខ្សែបម្រើរបស់ West Ham រូបនេះ នឹងខកខានចូលរួមការប្រកួតវគ្គជម្រុះ FIFA World Cup សម្រាប់ក្រុមអង់គ្លេសទល់នឹង អាល់បានី និង សាន់ម៉ារីណូ ។
យ៉ាងណាមិញការមិនមានវត្តមានរបស់ Declan Rice អាចនឹងធ្វើឱ្យអង់គ្លេសជួបបញ្ហាខ្លះ ព្រោះពេលកន្លងមករូបគេជាចំណែកមួយក្នុងការជួយអង់គ្លេសឱ្យលេងបានល្អជាមួយ Kalvin Phillip ។
យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស Rice មិនអាចចូលរួមហ្វឹកហាត់ជាមួយកីឡាករក្នុងក្រុមដទៃទៀតបាន ដោយសារតែមានជំងឺ ហើយគេត្រលប់ទៅ West Ham វិញ និងអវត្តមានពីរប្រកួតបន្ទាប់ សម្រាប់ក្រុមអង់គ្លេស។
Rice ជាសមាជិកចុងក្រោយបង្អស់ដែលត្រូវបានដកខ្លួនពីក្រុម បន្ទាប់ពី Marcus Rashford របស់ Manchester United និង James Ward-Prowse របស់ Southampton។
ដោយឡែក Mason Mount និង Luke Shaw មិនទាន់ចូលរួមជាមួយក្រុមបាននៅឡើយទេ ប៉ុន្ដែមិនទាន់មានការផ្ដល់ដំណឹងថាពួកគេអាចនឹងដកខ្លួនពីការចូលរួមប្រកួតក្នុងខែនេះដែរឬយ៉ាងណានោះទេ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕