ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លិប Manchester United ទទួលបានមេដាយកិត្តិយស ពីព្រះអង្គម្ចាស់ William នៅរាជវាំង Windsor Castle សម្រាប់យុទ្ធនាការបញ្ចប់កង្វះស្បៀងអាហារលើកុមារក្រីក្រ។
Rashford ជាកីឡាករបាល់ទាត់មួយរូបដែលបង្ហាញការគិតគូលើបញ្ហាអត់ឃ្លានរបស់កុមារនៅអង់គ្លេស។ រូបគេបានធ្វើយុទ្ធនាការមួយដើម្បីធានាថាគ្មានកុមារខ្វះខាត និងស្រេកឃ្លាន អំឡុងពេលបិទខ្ទប់ដោយសារការរាលដាលជំងឺកូវីដ-១៩។
កីឡាករសញ្ជាតិអង់គ្លេស វ័យ២៤ឆ្នាំរូបនេះ បានបង្កើតក្រុមការងារស្តីពីភាពក្រីក្រផ្នែកអាហារកុមារ តាមរយៈទំនាក់ទំនងជាមួយផ្សារទំនើប និងម៉ាកអាហារល្បីឈ្មោះមួយចំនួននៅអង់គ្លេស។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ Rashford ត្រូវបានផ្តល់ជូនមេដាយថ្នាក់ Member of the Order of the British Empire ចំពោះស្នាដៃរបស់ខ្លួន។ Marcus Rashford រួមជាមួយម្តាយ Melanie បានទៅចូលរួមពិធីប្រគល់មេដាយ MBE នៅរាជវាំង Windsor Castle ដោយព្រះអង្គម្ចាស់ William ជាអ្នកប្រគល់ពាននេះផ្ទាល់តែម្តង។
ក្រោយទទួលបាន MBE រួច Rashford អះអាងប្រាប់ថា រូបគេនៅតែបន្តយុទ្ធនាការនេះទៅមុខទៀត ត្បិតនេះជាអ្វីដែលម្តាយរប់គេចង់បាន។ Rashford បានចំណាយថវិការផ្ទាល់ខ្លួនចំនួន ២៧លានដុល្លាររួចមកហើយ ដើម្បីបញ្ចប់ភាពអត់ឃ្លានរបស់កុមារចាប់តាំងពីឆ្នាំ២០២០។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕