Sadio Mané ត្រូវបានប្ដូរចេញពីដើមការប្រកួត សម្រាប់ក្រុមសេណេហ្គាល់ ក្នុងការប្រកួតជម្រុះ World Cup ទល់នឹងក្រុម Togo នៅថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យលោក Jurgen Klopp របស់ Liverpool ជួបនូវបញ្ហារបួសកីឡាករបន្ថែមទៀត។ ខ្សែប្រយុទ្ធនេះ ត្រូវបានប្ដូរចេញនៅនាទី២៨ ជំនួសដោយ Boulaye Dia របស់ Villarreal ភ្លាមៗ បន្ទាប់ពីបង្ហាញសញ្ញាមិនស្រួលក្រោយការប្រជែងលើអាកាស។
គ្រូបង្វឹករបស់សេណេហ្គាល់ ដែលជាអតីតខ្សែបម្រើក្រុម Paris Saint-Germain និង Birmingham City លោក Aliou Cissé បាននិយាយថា៖ “យើងបានដកគាត់ចេញ ដើម្បីជាការប្រុងប្រយ័ត្ន ហើយមិនមានអ្វីធ្ងន់ធ្ងរទេ”។ របាយការណ៍បានឱ្យដឹងថា បញ្ហានេះមិនធ្ងន់ធ្ងរ ហើយ Mané នឹងត្រូវបានវិនិច្ឆ័យដោយគ្រូពេទ្យ។
ដោយបានជម្នះបញ្ហារបួសជាច្រើននៅផ្នែកការពារកាលពីរដូវកាលមុន លោក Klopp កំពុងជួបប្រទះនៅក្នុងតំបន់ប្រយុទ្ធម្ដង ដោយ Harvey Elliott បានរបួសកជើងយ៉ាងធ្ងន់ធ្ងរ កាលពីខែកញ្ញា ហើយ Roberto Firmino ត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយមានបញ្ហាសរសៃពួរ។ បញ្ជីរបួសរបស់ Liverpool ក៏មាន James Milner, Naby Keïta, Curtis Jones និង Joe Gomez ផងដែរ។
Diogo Jota បានចូលជំនួសកន្លែងរបស់ Firmino ក្នុងបរាជ័យកាលពីថ្ងៃអាទិត្យមុន នៅលើទឹកដីក្រុម West Ham មុនពេល Divock Origi ជំនួសកីឡាករអន្តរជាតិព័រទុយហ្គាល់ ហើយបានស៊ុតបញ្ចូលទីនៅចុងម៉ោងនៅ London Stadium ។ ក្រុមរបស់លោក Klopp នឹងស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃទី២០ ខែវិច្ឆិកា ក្នុងក្របខណ្ឌ Premier League នៅសប្ដាហ៍បន្ទាប់។
សេណេហ្គាល់ បានឆ្លងវគ្គជម្រុះចុងក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ រួចហើយ ដោយការប្រកួតជម្រុះពីរជើង នឹងធ្វើឡើងនៅខែមីនាខាងមុខ។ ពួកគេតាមស្មើនៅចុងម៉ោងទល់នឹង Togo តាមរយៈកីឡាករ Habib Diallo បន្ទាប់ពីការស៊ុតបាល់បញ្ចូលទីរបស់ Pape Abou Cissé នៅលើការវាយបក ក្នុងតង់ទីមួយ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕