×

អ្នកចាត់ការថ្មី Barcelona ចង់បានខ្សែប្រយុទ្ធ Mohamed Salah ពី Liverpool

លោក Xavi អ្នកចាត់ការថ្មី Barcelona ចង់ឱ្យក្លិបខ្លួន ទិញយកខ្សែប្រយុទ្ធ Mohamed Salah ពី Liverpool ទោះតម្លៃថ្លៃប៉ុណ្ណាក៏ដោយ។

ក្លិ Barcelona បានបាត់បង់ម៉ាស៊ីនរកគ្រាប់បាល់របស់ខ្លួន គឺខ្សែប្រយុទ្ធ Lionel Messi ដែលបានចាកចេញទៅ PSG នៅដើមរដូវកាល។ ដូច្នេះហើយ លោក Xavi ចង់បាន Salah ទៅបំពេញកន្លែងរបស់ Messi។ ពេលនេះ ក្លិបអ្នកមានបុណ្យ កំពុងគ្រោងបង្ហាញការទិញចូលដ៏ភ្ញាក់ផ្អើលមួយនៅចប់រដូវកាលនេះ។ Salah នឹងចប់កុងត្រានៅកីឡដ្ឋាន Anfield ឆ្នាំ២០២៣ ខណៈដែលការចរចាកុងត្រាថ្មី មិនទាន់ព្រមព្រៀងគ្នានៅឡើយ។

ជាការពិតណាស់ Salah កំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អនៅរដូវកាលនេះឱ្យក្រុម Liverpool ដោយគេ រកគ្រាប់បាល់បាន១៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៥លើក និង បានបញ្ចូលបានឱ្យុមិត្តរួមក្រុមទាត់បញ្ចូលទីបាន៦លើក ទៀតផង។

បើយោងទៅតាមសារកាសែត El Nacional បានចុះផ្សាយថា Xavi កំពុងរំអុកចង់ឱ្យ Barca យកខ្សែប្រយុទ្ធឆ្នើមខាងលើមករួមក្រុម យ៉ាងខ្លាំង ដោយលោកគិតថា ការចំណាយលើកីឡាកររូបនេះ គឺជាការចំណាយមួយដ៏ល្អឥតខ្ចោះសម្រាប់ក្រុម។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង