បន្ទាប់ពីសម្រេចការផ្ទេរចូលរួមជាមួយក្លិបចាស់វិញកាលពីប៉ុន្មានថ្ងៃមុន ពេលនេះ Dani Alves វ័យ ៣៨ឆ្នាំ បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាលើកដំបូងអមដោយទឹកមុខរីករាយ។
ការមកចូលរួមជាមួយក្លិបចាស់វិញសម្រាប់ Dani Alves គឹមិនមានតម្លៃខ្លួននោះទេ ដោយគេបានចាកចេញពីក្លិប Sao Paulo បន្ទាប់ពីមានជម្លោះលើប្រាក់ឈ្នួលមិនបានបើកប្រាក់ខែអោយរូបគេ។ យ៉ាងណាមិញមុនមកកាន់អេស្ប៉ាញវិញ ខ្សែការពារដែលមានបទពិសោរូបនេះ បានទៅលេងប្រទេសប្រេស៊ីលតាំងពីឆ្នាំ២០១៩ បន្ទាប់ពីចំណាយពេល១៧ឆ្នាំនៅក្នុងទ្វីបអឺរ៉ុបជាមួយ Sevilla, Barca, Juventus និង Paris St Germain និងបានក្លាយជាកីឡាករដែលឈ្នះពានរង្វាន់ដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយបានឈ្នះពានរង្វាន់សរុបចំនួន ៤៥ រួមទាំងមេដាយមាសអូឡាំពិកផងដែរ។
សម្រាប់គ្រូបង្វឹកលោក Xavi ជឿជាក់ថា Dani Alves នឹងនាំមកនូវភាពជាអ្នកដឹកនាំ និងបទពិសោធដែលបាត់បង់កន្លងទៅនៅក្នុងក្រុមផ្ដល់ទៅក្មេងៗរបស់ក្លិបនាជំនាន់ក្រោយនេះ។
សូមបញ្ជាក់ដែរថា Xavi និង Alves ធ្លាប់លេងជាមួយគ្នានៅ Barcelona ៧រដូវកាលពីឆ្នាំ២០០៨ ដល់ ២០១៥ ដោយឈ្នះ ១៩ ពាន រួមទាំង Champions Leagues ៣ដង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕