ប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស បានរាយការណ៍ថា Aston Villa កំពុងចាប់អារម្មណ៍នាំយកខ្សែការពាររបស់ក្លិប Defensa y Justicia និងជាកីឡាករអន្តរជាតិប៉ារ៉ាហ្គាយ David Martinez តម្លៃ ៥លានផោន ដែលបច្ចុប្បន្នកំពុងត្រូវបាន River Plate ខ្ចីជើង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមនៅ Premier League នេះ មិនមែនជាក្លិបអឺរ៉ុបតែមួយ ដែលសម្លឹងឃើញកីឡាករវ័យ ២៣ឆ្នាំរូបនេះនោះទេ។ ក្លិប Fiorentina, Atlético Madrid, AC Milan និង Inter Milan ក៏ត្រូវបានគេជឿថា កំពុងតាមដានខ្សែការពារកណ្ដាលរូបនេះផងដែរ។
Martinez បានចុះហត្ថលេខាជាមួយក្លិបអាហ្សង់ទីន Defensa y Justicia ពីក្លិប River Plate នៅរដូវក្តៅឆ្នាំ២០២០ ប៉ុន្តែបានត្រលប់ទៅ River Plate វិញក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល។
River Plate រីករាយនឹងការរួមចំណែករបស់គាត់ចំពោះយុទ្ធនាការលីគរបស់ពួកគេ ខណៈពួកគេ កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការទទួលបានជើងឯក Argentine Primera Division ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕