កីឡាករ Benjamin Mendy របស់ក្លិប Manchester City ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួនពីរបន្ថែមទៀត។ Mendy អាយុ 27 ឆ្នាំឥឡូវនេះ ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៦ ពីបទរំលោភសេពសន្ថវៈ បន្ទាប់ពីត្រូវបានចោទប្រកាន់ដំបូងកាលពីខែសីហា។
កីឡាករអន្តរជាតិបារាំងរូបនេះ ត្រូវបានឃុំខ្លួនចាប់តាំងពីការចាប់ខ្លួនរបស់គាត់នៅក្នុងខែសីហា បន្ទាប់ពីពាក្យសុំនៅក្រៅឃុំជាច្រើនត្រូវបានធ្វើឡើង ប៉ុន្តែត្រូវបានបដិសេធដោយចៅក្រម។ បទល្មើសទាក់ទងនឹងស្ត្រី ៤នាក់ដែលមានអាយុលើសពី ១៦ ឆ្នាំ ហើយបានកើតឡើងនៅចន្លោះខែតុលា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២១។
Mendy ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងទីក្រុង Liverpool ត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅតុលាការនៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកានេះ។
ខ្សែការពារឆ្វេងរូបនេះ បានលេងឱ្យ Manchester City តាំងពីឆ្នាំ២០១៧ នៅពេលដែលគេបានចូលរួមពីក្លិប Monaco ក្នុងតម្លៃខ្លួន ៥២លានផោន។ គេត្រូវបានក្លិបព្យួរការងារ បន្ទាប់ពីត្រូវប៉ូលិសចោទប្រកាន់ដោយរង់ចាំការស៊ើបអង្កេត។ គេនឹងឡើងសវនាការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕