×

Chelsea មានឱកាសចុះហត្ថលេខាយក Eden Hazard ក្នុងខែមករា

Chelsea អាចនឹងនាំយក Eden Hazard ត្រឡប់មកក្លិបវិញក្នុងខែមករា ដើម្បីបង្កើនជម្រើសក្នុងប្រព័ន្ធប្រយុទ្ធរបស់គាត់ ខណៈការប្រកួតប្រជែងរបស់ Chelsea ជាមួយ Liverpool និង Manchester City កាន់តែក្តៅ។

ការមកដល់របស់ Romelu Lukaku បានចូលរួមជាមួយ Timo Werner, Kai Havertz, Christian Pulisic, Hakim Ziyech, Mason Mount និង Callum Hudson-Odoi ដែលជាអ្នករកគ្រាប់បាល់។ ប៉ុន្តែបញ្ហារបួសនៅដើមរដូវកាលក្នុងចំណោមខ្សែប្រយុទ្ធរបស់លោក Thomas Tuchel ធ្វើឱ្យគេសម្លឹងមើលការពង្រឹងតំបន់ប្រយុទ្ធនៅក្នុងខែមករា។

Hazard ត្រូវបានមើលឃើញថា នឹងផ្តល់នូវការលើកកម្ពស់គុណភាពប្រយុទ្ធ និងការប្រកួតប្រជែងដណ្តើមពានដ៏ស្វិតស្វាញ។

របាយការណ៍បានឱ្យដឹងថា Real Madrid ចង់លក់កីឡាករវ័យ ៣០ឆ្នាំរូបនេះនៅរដូវក្តៅក្រោយ ប៉ុន្តែនឹងបើកចំហរក្នុងការបញ្ជូន Hazard ចេញក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលដែលនៅសល់។ វាអាចជាឱកាសដ៏ល្អសម្រាប់ Chelsea ក្នុងការស្វាគមន៍គេត្រលប់ទៅទឹកដី Stamford Bridge ជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់។

Hazard ចាប់ផ្តើមការប្រកួតនៅ La Liga ត្រឹមតែ ៤ ដងក្នុងរដូវកាលនេះ ដោយខកខានមិនបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនក្នុងលីគចំនួន ១០ លើក។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង