×

គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស បន្តកុងត្រាថ្មីដល់ឆ្នាំ២០២៤

លោក Gareth Southgate បានបន្តកុងត្រាថ្មីក្នុងនាមជាគ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស រហូតដល់ ខែធ្នូ ឆ្នាំ២០២៤។

បុរសវ័យ ៥១ឆ្នាំ បានមកដឹកនាំក្រុមរហស្សនាមតោកំណាច នៅខែវិច្ឆិកា ឆ្នាំ២០១៦ ជំនួសលោក Sam Allardyce ដោយមកទល់ពេលនេះ វាមានរយៈពេល ៥ឆ្នាំហើយ។ លោក Southgate បានជួយឱ្យក្រុមអង់គ្លេសឡើងដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup 2018 ដែលជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ២៨ឆ្នាំ។ លោកក៏បានជួយឱ្យក្រុមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងការប្រកួត UEFA Nation League និងជាពិសេសគឺជួយក្រុមឱ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA EURO នៅក្នុងឆ្នាំនេះផងដែរ ដែលជាការធ្វើបានល្អរបស់ពួកគេ ក្នុងរយៈពេល៥៥ឆ្នាំចុងក្រោយនេះ។

តាមពិតទៅ កុងត្រាចាស់របស់លោក Gareth Southgate នឹងបញ្ចប់នៅដំណាច់ការប្រកួតពានរង្វាន់ FIFA World Cup 2022 ប៉ុន្តែការបន្តកុងត្រាថ្មីរបស់លោក នៅពេលនេះមានន័យថា លោកនឹងដឹកនាំក្រុមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំក្រោយ នាប្រទេសកាតា និង ការប្រកួត UEFA Euro 2024 ដែលធ្វើឡើងនាប្រទេសអាល្លឺម៉ង់ផងដែរ។ ក្រៅពីលោក Gareth Southgate ហើយ ជំនួយការរបស់លោក គឺលោក Steve Holland ក៏បានបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៤ផងដែរ។

ក្រោយពីព្រមព្រៀងទទួលយកកុងត្រាថ្មីនេះ ពួកគេទាំងពីរក៏បានសម្ដែងនូវភាពរីករាយ ក៏ដូចជាអរគុណដល់ក្រុមដែលមើលឃើញពីភាពខិតខំរបស់ពួកគេ ដោយពួកគេនឹងខិតខំបន្តជួយឱ្យក្រុមនេះទៅមុខបន្តទៀត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង