×

Man City វាយបកឈ្នះ Paris Saint-Germain ទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League

Man City បានវាយបកយកឈ្នះ PSG ក្នុងការប្រកួតវគ្គចែកពូល UEFA Champions League ហើយឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមកំពូលតារាងពូល A។

ការប្រកួតនាទីលាន Etihad នេះ មិនមានការស៊ុតបញ្ចូលទីទេនៅក្នុងវគ្គទី១។ យ៉ាងណា ឈានដល់វគ្គទី២ ក្រុមភ្ញៀវ PSG ក៏មានឱកាសរកគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Kylian Mbappe នៅនាទីទី៥០។
យ៉ាងណាក្តី ក្រុមលោក Pep Guardiola បានធ្វើការវាយបកតាមស្មើ ក្នុងនាទី៦៣ ដោយកីឡាករ Raheem Sterling ហើយពួកគេក៏បាននាំមុខនៅក្នុងនាទី៧៦ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Gabriel Jesus។ ផ្ទុយមកវិញ ក្រុមរបស់លោក Mauricio Pochettino ទោះជាបានដាក់ខ្សែប្រយុទ្ធឆ្នើមទាំង៣ គឺ Mbappe, Messi និង Neymar ក៏ដោយ ប៉ុន្តែពួកគេមិនអាចស្វែងរកគ្រាប់បាល់ជាបន្តទៀតឡើយ ខណៈក្រុម Man City ក៏មិនអាចរកគ្រាប់បានទៀតដែរ។ លទ្ធផល Man City ២ PSG បន្តដល់ចប់ការប្រកួត។

នេះជាការឈ្នះលើ PSG សាជាថ្មីរបស់ Man City បន្ទាប់ពីពួកគេធ្លាប់បានយកឈ្នះក្រុមបារាំងនេះទាំងពីរជើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលកន្លងទៅ។

១គូទៀតក្នុងពូលជាមួយគ្នាគឺ RB Leipzig ឈ្នះ Club Brugge ក្នុងលទ្ធផល ៥-០។

ឆ្លងកាត់៥ប្រកួត Man City ឈរនៅកំពូលតារាងពូល A មាន១២ពិន្ទុ ខណៈ PSG ដែលមាន៨ពិន្ទុ។ ក្រុមទាំង២ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយដូចគ្នា ដ្បិតក្រុមលេខ៣ RB Leipzig មានតែ៤ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតសល់តែ១លើកចុងក្រោយ។ យ៉ាងណា RB Leipzig និង Club Bruges នៅសល់ឱកាសប្រជែងកៅអីលេងនៅ Europa League ដោយពួកគេមាន៤ពិន្ទុដូចគ្នា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង