pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

អ្នកចាត់ការ Leicester City បញ្ជាក់ការដកខ្លួនចេញពីការប្រជែងកៅអីអ្នកចាត់ការនៅ Man UTD

អ្នកចាត់ការ Leicester City លោក Brendan Rodgers ព្យាយាមដកខ្លួនពីការផ្សព្វផ្សាយពាក់ព័ន្ធនឹងតំណែងនៅ Man United ដោយអះអាងថា ការភ្ជាប់លោកជាមួយក្លិបបិសាចក្រហម គឺជារឿងមិនពិត។

អតីតគ្រូបង្វឹក Liverpool រូបនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខភាពជួរមុខក្នុងការជំនួសតំណែងលោក Ole Gunnar Solskjaer នៅពេលដែលអ្នកចាត់ការជនជាតិន័រវែសត្រូវបានបណ្ដេញពីតំណែង។

នៅពេលត្រូវបានសួរថា តើលោក Rodgers មានការចាប់អារម្មណ៍មកដឹកនាំ Man UTD ឬយ៉ាងណា លោកបានតបវិញថា៖ “មានរឿងពីរយ៉ាង។ ទី១វាពិតជាមិនគោរពដោយសួរសំណួរ នៅពេលដែលអ្នកមានអ្នកចាត់ការនៅកាន់តំណែង, ជាអ្នកចាត់ការដ៏ល្អ និងជាបុគ្គលដ៏ល្អមួយរូប ដែលប្រឹងធ្វើការងារខ្លាំងសម្រាប់ក្លិប។
ទីពីរ ខ្ញុំមិនអាចនិយាយអំពីវានោះទេ ព្រោះវាមិនមែនជាអ្វីដែលពិត។ ខ្ញុំនៅទីនេះ ជាអ្នកចាត់ការ Leicester City មានមោទកភាពដែលបានមកទីនេះ និងមានការប្ដេជ្ញាចិត្តចំពោះកីឡាករ ក្លិប និងម្ចាស់ក្លិប។ វាគឺបែបនេះ សំឡេងដទៃនៅជុំវិញគឺជាអ្វីដែលយើងមិនអាចគ្រប់គ្រងបាន។”

បច្ចុប្បន្នលោក Brendan Rodgers បានដឹកនាំ Leicester City ឈរនៅចំណាត់ថ្នាក់លេខ១២នៃតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន១៥ពិន្ទុ ក្រោយឆ្លងកាត់១២ប្រកួត ពីការឈ្នះ៤ស្មើ៣ចាញ់៥។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង