×

លោក Ralf Rangnick នឹងបានប្រាក់លើកទឹកចិត្តបន្ថែម និងអាចបន្ដដឹកនាំរយៈពេលយូរ បើអាចសម្រេចគោលដៅដែល Man UTD កំណត់

លោក Ralf Rangnick នឹងត្រូវបានតែងតាំងជាអ្នកចាត់ការរយៈពេលខ្លីរបស់ក្លិប Man UTD ហើយអាចនឹងទទួលបានតំណែងនេះជាអចិន្ដ្រៃយ៍បន្ដទៅមុខទៀត ប្រសិនបើលោក អាចសម្រេចបាននូវគោលដៅដែលក្លិបបានកំណត់ពេលលោកកំពុងដឹកនាំរដូវកាលនេះ។

បុរសជនជាតិអាល្លឺម៉ង់នេះ ខិតកាន់តែកៀកក្នុងការទទួលបានការតែងតាំងជាអ្នកចាត់ការ Man UTD ក្នុងរយៈពេលខ្លី ដោយជំនួសលោក Ole Gunnar Solskjaer នៅរយៈពេល៦ខែចុងក្រោយនៃរដូវកាល ២០២១-២២។

យោងតាមការរាយការណ៍ពីសារព័ត៌មាន Daily Star បានរាយការណ៍ថា កិច្ចសន្យារបស់លោក Ralf Rangnick វ័យ៦៣ឆ្នាំ មានរាប់បញ្ចូលប្រាក់រង្វាន់យ៉ាងច្រើន ប្រសិនបើលោក អាចធានាឱ្យ Man UTD ទទួលបានតំណែង Top 4 នៅ Premier League ឬឈ្នះពាន UEFA Champions League។

បច្ចុប្បន្ន Man UTD កំពុងត្រដាបត្រដួសនៅលីគកំពូលអង់គ្លេស ដោយឈរនៅលេខ៨ក្នុងតារាង និងមានគម្លាត៥ពិន្ទុពីក្រុមលេខ៤ West Ham ជាគម្លាតដែលលោក Rangnick ជឿថា លោកមានលទ្ធភាពដឹកនាំក្រុមខិតឱ្យកាន់តែជិតបំផុត។
យ៉ាងណាក្ដី ក្រុមដែលមានលោក Michael Carrick ជាគ្រូបង្វឹកបណ្ដោះអាសន្ន បានធានាកៅអីវគ្គ១៦ក្រុមរួចជាស្រេច ក្រោយទទួលជ័យជម្នះ ២-០ លើ Villarreal កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ ហើយការមកដល់របស់លោក Rangnick អាចជាឱកាសសម្រាប់ក្រុម Man UTD ក្នុងការឈ្នះពានរង្វាន់ជាលើកដំបូង ក្រោយលោក Solskjaer មិនធ្លាប់សម្រេចបានទេ រយៈពេល៣ឆ្នាំមកនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង