×

Premier League៖ ស្ថិតិសំខាន់ៗរបស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់របស់អ្នកចាំទី ត្រឹមសប្តាហ៍ទី១៣

គិតត្រឹមសប្តាហ៍ទី១៣ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមានកីឡាករ Mo Salah (១១គ្រាប់) របស់ក្រុម Liverpool, កីឡាករ Jamie Vardy (៩គ្រាប់) របស់ក្រុម Leicester City និងកីឡាករDiogo Jota (៧គ្រាប់) របស់ក្រុម Liverpool (ស្មើជាមួយនឹង Sadio Mane)។

កំពូលកីឡាករទាំងបី ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Mo Salah (៨ដង) របស់ក្រុម Liverpool, កីឡាករ Paul Pogba (៧ដង) របស់ក្រុម​ Manchester United (ស្មើនឹង Alexander-Arnold) និងកីឡាករ Mateo Covacic (៥ដង) របស់ក្រុម Chelsea (ស្មើនឹង Gabriel Jesus និង Emmanuel Bonaventure)។

ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៣៩គ្រាប់), Chelsea (៣១គ្រាប់) និង Man City (២៧គ្រាប់)។ ក្រុមទាំងបី ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Newcastle (២៩គ្រាប់), Norwich (២៧គ្រាប់) និង Watford (២៤គ្រាប់)។

ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Newcastle United (៣៥កាត), Brighton Hove Albion (៣២កាត ស្មើនឹង Man Utd), និង Aston Villa (៣១កាត ស្មើនឹង Leeds)។ កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Tim Krul របស់ក្រុម Norwich (៤៦ដង ស្មើនឹងកីឡាករ Kasper Schmeichel), កីឡាករ Illan Meslier របស់ក្រុម Leeds United (៤៤ដង) និង កីឡាករ Jose Sa (៤២ដង) របស់ Wolves ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង