កីឡដ្ឋានដែលមានទីតាំងស្ថិតក្នុងទីក្រុង Al Khor ត្រូវបាន បើកសម្ពោធក្នុងអំឡុងការប្រកួតទីពីរនៃពានរង្វាន់ FIFA Arab Cup កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា។
ប្រទេសកាតា បានសម្ពោធកីឡដ្ឋានឈ្មោះ Al Bayt ដែលជាកីឡដ្ឋានទី៧ សម្រាប់ការប្រកួត FIFA World Cup 2022 នាពេលខាងមុខ។ កីឡដ្ឋានថ្មីនេះ ត្រូវបានបើកសម្ពោធជាផ្លូវការនៅមុនការប្រកួតរបស់កាតាជាមួយក្រុមបារ៉ែនដែលម្ចាស់ផ្ទះឈ្នះ ១-០ ។
ព្រះអង្គម្ចាស់ Sheikh Tamim Bin Hamad Al Thani មានវត្តមាននៅក្នុងពិធីសម្ពោធ ហើយក៏បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមពានរង្វាន់ Arab Cup ផងដែរ។ នៅមុនការប្រកួតនៅ Al Bayt ពិធីបើកការប្រកួត Arab Cup ត្រូវបានធ្វើឡើងយ៉ាងអធិកអធម។
កីឡដ្ឋានដែលមានទីតាំងនៅទីក្រុង Al Khor នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ៩ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ រួមទាំងការប្រកួតបើកឆាកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២។ កីឡដ្ឋាននេះ អាចផ្ទុកមនុស្សបាន ៦ម៉ឺននាក់ ប៉ុន្តែក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ វានឹងប្រែទៅជាកីឡដ្ឋាន ៣២.០០០ កៅអី។
ទីក្រុង Al Khor ស្ថិតនៅចម្ងាយ ៤៦គីឡូម៉ែត្រពីរដ្ឋធានី Doha ។ ឈ្មោះ Al Bayt ត្រូវបានយកមកពីពាក្យ ‘bayt al sha’ar’ ដែលមានន័យថា តង់ ដែលប្រើដោយប្រជាជនពនេចរក្នុងប្រទេសកាតា និងតំបន់ឈូងសមុទ្រ។ ចំណែកការរចនាកីឡដ្ឋាន ក៏ស្រដៀងនឹងតង់ដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕