×

គ្រូបណ្តោះអាសន្នថ្មីរបស់ Man UTD ដាក់គោលដៅនាំយកខ្សែបម្រើ Amadou Haidara ពី RB Leipzig

លោក Ralf Rangnick ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ក្នុងកិច្ចសន្យារបស់បុរសវ័យ ៦៣ ឆ្នាំ នឹងឃើញគាត់ដឹកនាំក្រុមរហូតដល់ខែមិថុនា ហើយបន្ទាប់មកបន្តនៅក្លិបយ៉ាងហោចណាស់ ២ ឆ្នាំបន្ថែមទៀតក្នុងតួនាទីប្រឹក្សា។

ចំពោះកាលមកដល់ Man United លោក Ralf Rangick បានដាក់គោលដៅនាំយកខ្សែបម្រើ Amadou Haidara តម្លៃ ៣៣ លានផោន របស់ RB Leipzig ដើម្បីអនុវត្តទម្រង់លេងបែបដាក់សម្ពាធ របស់ខ្លួននៅទឹកដី Old Trafford។

Amadou Haidara ជនជាតិម៉ាលី វ័យ២៣ឆ្នាំ បានបង្ហាញខ្លួន៩៥ប្រកួតហើយ អោយក្រុម RB Leipzig ដោយរកបានចំនួន១០គ្រាប់។ រូបគេកីឡាករសំខាន់មួយដែលលោក Ralf Rangnick បាននាំយករូបគេមកកាន់ក្រុម RB Leipzig ពេលដែលលោកនៅដឹកនាំក្រុមនេះជាលើកទី២អំឡុងរដូវកាល ២០១៨-១៩។ លោក Rangnick ពិតជាមានការពេញចិត្តលើទម្រង់លេងរបស់ Amadou Haidara និងចាត់ទុកថា គេបានបំពេញតួនាទីខ្លួនយ៉ាងល្អនៅ RB Leipzig ជំនួសខ្សែបម្រើ Naby Keïta ដែលបានផ្ទេរមកកាន់ Liverpool កាលពីពេលកន្លងទៅ។

មួយវិញទៀតការផ្ទេរកីឡាករ Amadou Haidara នេះ នឹងកាន់តែមានភាគរយខ្ពស់ឡើង បន្ទាប់ពីសាមីកីឡាករ ធ្លាប់បានលើកឡើងថា គេចង់ទទួលបានឱកាសទៅលេងអោយក្លិបបិសាចក្រហម នៅក្នុងអាជីពរបស់គេ ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង