×

ខ្សែប្រយុទ្ធ Robert Lewandowski ប្រាប់ភ្នាក់ងារខ្លួនឱ្យស្វែងរកក្លិបថ្មីនៅរដូវកាលក្រោយ

យោងតាមរបាយការណ៍ចុះផ្សាយមួយពីប្រទេសអេស្ប៉ាញ បានបង្ហាញថា តារាឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski ចង់ចាកចេញពីក្លិបយក្ស Bundesliga នៅរដូវកាលក្រោយនេះ ដើម្បីផ្ទេរទៅកាន់ក្លិប Real Madrid ជំនួសវិញ។

ជាក់ស្តែង កីឡាករវ័យ ៣៣ ឆ្នាំ ដែលថ្មីៗនេះ កំពុងតែត្រូវបានគេលើកយកមកនិយាយជាហូរហែ ជុំវិញការប្រជែងជាមួយកីឡាករ Lionel Messi សម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១ កំពុងតែជិតឈានដល់ឆ្នាំចុងក្រោយ នៃកិច្ចសន្យារបស់គេជាមួយក្រុម Bayern ហើយ ខណ:នៅរដូវកាលក្រោយ Lewandowski ហាក់ចង់ទទួលបានការផ្ទេរចេញ ជាជាងទទួលយកុងត្រាថ្មីបន្ថែមទៀត។

យ៉ាងណា Lewandowski ត្រូវបានចាត់ទុកជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគេនៅបន្តធ្វើបានល្អ បើទោះមានវ័យជាជ្រេបន្តិចហើយក៏ដោយ ស្របពេលអ្វីទាំងនេះហើយ ដែលអាចជាឱកាសចុងក្រោយរបស់គេ ក្នុងការចុះហត្ថលេខាទៅចូលរួមជាមួយក្លិបដទៃទៀត នៅមុនពេលត្រូវបញ្ចប់អាជីព ហើយ Real Madrid នឹងក្លិបផ្សេងៗក៏ជាគោលដៅសម្រាប់រូបគេ ផងដែរ។

មិនតែប៉ុណ្ណោះ បើយោងតាមលោក Marco Ruiz ដែលជាអ្នកសាព័ត៌មានកាសែត AS បានបង្ហាញថា Robert Lewandowski បានប្រាប់ទៅកាន់ភ្នាក់ងាររបស់ខ្លួន គឺលោក Pini Zahavi ដើម្បីបើកកិច្ចចរចាជាមួយក្លិប Real Madrid ជុំវិញការផ្ទេរដែលទៅរួចមួយ នៅរដូវក្តៅក្រោយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង