×

Premier League Preview៖ ការប្រកួតរវាង West Ham Vs Chelsea

Chelsea នឹងធ្វើដំណើរឆ្លងកាត់ទីក្រុងឡុងដ៍ ដើម្បីប្រឈមមុខនឹងក្រុម West Ham នៅថ្ងៃសៅរ៍ ខណៈពួកគេ កំពុងរក្សាតំណែងកំពូលតារាង Premier League ។

ការប្រកួតនៅពាក់កណ្តាលសប្តាហ៍ បានផ្ដល់ជ័យជម្នះ ២-១ លើក្រុម Watford សម្រាប់ក្រុមតោខៀវ ទោះបីជាលោក Thomas Tuchel បានសារភាពថាក្រុមរបស់គាត់មានសំណាង បន្ទាប់ពី Hakim Ziyech រកបានគ្រាប់បាល់ឈ្នះនៅចុងតង់ទីពីរ។

ទន្ទឹមនឹងនេះដែរ ក្រុមញញួរយក្ស West Ham បានស្មើជាមួយ Brighton នៅក្នុងទឹកដីរបស់ខ្លួន សម្រាប់ក្រុមរបស់លោក David Moyes បន្ទាប់ពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេលើក្រុម Liverpool កាលពីខែមុន។

សម្រាប់ក្រុម West Ham ពួកគេមិនមានបញ្ហារបួសនោះទេ ដោយ David Moyes មានភាពប្រណិតនៃការបំពេញបន្ថែមនៃកីឡាករដែលនឹងឈានទៅដល់ខែដ៏មមាញឹកនៃខែធ្នូ។

ករណីលើកលែងតែមួយគត់គឺខ្សែការពារ Angelo Ogbonna ដែលរបួសសរសៃពួរ បានធ្វើឱ្យគេអវត្តមានសម្រាប់រដូវកាលនេះ បើទោះបីជាខ្សែការពារ Aaron Cresswell មានមិនទាន់ច្បាស់ថាអាចចូលលេងបាន បន្ទាប់ពីខកខានការប្រកួតនាពាក់កណ្តាលសប្តាហ៍ជាមួយ Brighton ដោយសាររបួស។

ដោយឡែក Chelsea វិញ N’Golo Kante ត្រូវបានគេរំពឹងថានឹងអវត្តមាន ខណៈដែលគេបន្តការជាសះស្បើយពីរបួសជង្គង់ ហើយ Mateo Kovacic ត្រូវបានអវត្តមានដោយសារបញ្ហាភ្លៅ។

ជាមួយគ្នានេះ Ben Chilwell គឺអវត្តមានរយៈពេលយូរ បន្ទាប់ពីទទួលរងនូវការរហែកផ្នែកខ្លះនៃ ACL របស់គាត់ ហើយ Reece James មានរបួសកជើង។ កីឡាករ Trevoh Chalobah បានរបួសកាលប៉ះ Watford នៅពាក់កណ្តាលសប្តាហ៍ បន្ទាប់ពីរបួសសរសៃពួរ។

Chelsea បានឈ្នះការជួបគ្នាទាំងពីររវាងក្រុមទាំងនេះ កាលពីរដូវកាលមុន ដោយ Timo Werner រកគ្រាប់ឱ្យក្រុមតោខៀវទទួលជ័យជម្នះ ១-០ លើក្រុម West Ham នៅកីឡដ្ឋាន London Stadium កាលពីខែមេសា។

នេះជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Lukasz Fabianski (GK); Vladimir Coufal (RB), Craig Dawson (CB), Kurt Zouma (CB), Ben Johnson (LB); Declan Rice (DM), Tomas Soucek (DM), Pablo Fornals (AM); Jarrod Bowen (RW); Michail Antonio (ST), Said Benrahma (LW)

នេះជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Edouard Mendy (GK); Andreas Christensen (CB), Thiago Silva (CB), Antonio Rudiger (CB); Cesar Azplicueta (RWB), Jorginho (CM), Ruben Loftus-Cheek (CM), Marcos Alonso (LWB); Mason Mount (RW), Romelu Lukaku (ST), Callum Hudson-Odoi (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់ត្រឹមតែ១គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ West Ham ០-១ Chelsea ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-West Ham Vs Chelsea ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១៩:៣០ នៅ MyTV
-Wolves Vs Liverpool ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ CTN
-Man Utd Vs Crystal Palace ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២១:០០ នៅ MyTV

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង