×

ខ្សែបម្រើ Fred ស៊ុតចុងម៉ោងជួយ Man UTD ទទួលបាន៣ពិន្ទុពី Crystal Palace

Man UTD បានយកឈ្នះ Crystal Palace នៅក្នុងការប្រកួតក្របខណ្ឌ Premier League ប្រចាំសប្តាហ៍ទី ១៥ ដែលធ្វើឡើងនាទីលាន Old Trafford។

ក្នុងការប្រកួតកាលពីយប់មិញនេះ ក្រុមបិសាចក្រហមក្រោមការដឹកនាំជាលើកដំបូងរបស់គ្រូបង្វឹកបណ្តោះអាសន្នថ្មីលោក Ralf Rangnick ត្រូវបានមើលឃើញថា គ្រប់គ្រងការប្រកួតយ៉ាងល្អនិងបានប្រើការវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែពួកគេមិនអាចទម្លុះសំណាញ់ទីរបស់ក្រុមភ្ញៀវ Crystal Palace នោះទេ នៅក្នុងវគ្គទី១ បើទោះជាមានឱកាសច្រើនដងយ៉ាងណាក្តី។
លុះការប្រកួតឈានដល់វគ្គទី២ នាទី៧៧ឯណោះ ទើបខ្សែបម្រើ Fred បានទទួលបាល់ពី Mason Greenwood ដើម្បីធ្វើការស៊ុតបញ្ចូលទីតែ១គ្រាប់គត់ក្នុងការប្រកួតដែលជាគ្រាប់បាល់ជ័យជំនះរបស់ក្រុមបិសាចក្រហមតែម្តង។

វាជាគ្រាប់បាល់ទី២របស់ Fred ក្នុងរដូវកាលនេះ ហើយវាជាលើកដំបូងដែលកីឡាករប្រេស៊ីល អាចរកគ្រាប់បាល់បញ្ចូលទីបាន ចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក ដែលជួយឱ្យ Man UTD ឈ្នះប្រកួតក្នុងលីគ២ដងជាប់គ្នា។

សម្រាប់ជ័យជម្នះនេះគឺ Man UTD បានឡើងមកឈរលេខ៦ក្នុងតារាងពិន្ទុ មាន២៤ពិន្ទុ ឃ្លាតពីកៅអី Top 4 ចំនួន៣ពិន្ទុ។ រីឯ Crystal Palace នៅលេខ១៣ មាន១៦ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង