គិតត្រឹមសប្តាហ៍ទី១៥ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah (១៣គ្រាប់) របស់ក្រុម Liverpool, កីឡាករ Jamie Vardy (៩គ្រាប់) របស់ក្រុម Leicester City និងកីឡាករDiogo Jota (៨គ្រាប់) របស់ក្រុម Liverpool ។
កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Mo Salah (៩ដង) របស់ក្រុម Liverpool, កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United (ស្មើនឹង Alexander-Arnold) និងកីឡាករ Gabriel Jesus (៦ដង) របស់ក្រុម Manchester City ។
ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៤៤គ្រាប់), Chelsea (៣៥គ្រាប់) និង Man City (៣២គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (៣១គ្រាប់), Newcastle United (៣០គ្រាប់), និង Watford (២៩គ្រាប់)។
ក្រុមទាំងប៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៤១កាត), Newcastle United (៣៦កាត), Brighton Hove Albion (៣៥កាត ស្មើនឹង Man Utd និង Watford)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Kasper Schmeichel របស់ Leicester City (៥៣ដង), កីឡាករ Tim Krul របស់ Norwich City (៥០ដង) និងកីឡាករ David de Gea របស់ Man Utd (៤៨ដង)៕