×

Everton ចង់ទាក់ទងលោក Jose Mourinho មកដឹកនាំបន្តពីលោក Rafael Benitez

Everton ត្រូវបានគេរាយការណ៍ថា កំពុងចង់ទាក់ទងយកលោកគ្រូបង្វឹក Jose Mourinho មកដឹកនាំបន្តពីលោក Rafael Benitez ។

ពេលនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅក្របខណ្ឌ អ៊ីតាលី ឯ Serie A ដោយលោកបានចុះកុងត្រា៣ឆ្នាំដឹកនាំក្លិបនេះ។

សារព័ត៌មាន Daily Mirror បានចុះផ្សាយថា កៅអីរបស់លោក Rafael Benitez កំពុងរង្គោះរង្គើហើយក្លិបអាចនឹងបញ្ចប់តំណែងរបស់លោក ដូច្នេះក្លិបបានចុចយក លោក Jose Mourinho ជាគោលដៅបន្ទាប់។

យ៉ាងណាមិញ គេមិនដឹងទេថាលោក Mourinho ព្រមចែកផ្លូវពី Roma និងវិលត្រឡប់មកដឹកនាំនៅ Premier League វិញឬអត់។

គួរបញ្ជាក់ផងដែរថា លោក Jose Mourinho ធ្លាប់ដឹកនាំក្លិបធំៗដូចជា Benfia, Porto, Chelsea, Inter Milan, Real Madrid, Manchester United និង Spurs ជាដើម។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង