×

Premier League Preview៖ ការប្រកួតរវាង Man City ទល់នឹង Wolves

ក្រុម Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolves នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ខណៈក្រុមរបស់លោក Pep Guardiola វិលត្រឡប់ទៅកាន់ការប្រកួតក្របខណ្ឌ Premier League បន្ទាប់ពីមានការខកចិត្តពាក់កណ្តាលសប្តាហ៍នៅក្នុងពានរង្វាន់ Champions League ។

Man City បានឈរនៅលើកំពូលតារាងក្នុងពូល បើទោះបីជាការបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម RB Leipzig ក៏ដោយ។ បរាជ័យនេះ បានបញ្ចប់ ការឈ្នះ ៧ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់របស់ក្រុមមេឃខៀវ។

ឆ្ពោះទៅកាន់ចុងសប្តាហ៍នេះ ក្នុងនាមជាក្រុមខ្លាំងក្នុងក្របខណ្ឌ Premier League ក្រុម Man City ស្វាគមន៍ក្រុម Wolves ដែលឈរនៅលេខរៀងទី៨ បន្ទាប់ពីមិនអាចឈ្នះក្នុងការប្រកួត ៣លើកចុងក្រោយរបស់ពួកគេ។ កូនក្រុមរបស់លោក Bruno Lage បានស្មើជាមួយ Norwich និង Burnley មុនពេលចាញ់ Liverpool។

លោក Pep Guardiola កំពុងបារម្ភ ខណៈដែលទាំង Phil Foden និង Nathan Ake ត្រូវបានបង្ខំឱ្យចេញពីទីលាន ពេលប៉ះ Leipziq ។ ទោះជាយ៉ាងនេះក្តី អ្នកចាត់កាជនជាតិអេស្ប៉ាញរូបនេះ បង្ហាញថា ការចាកចេញរបស់តារាអង់គ្លេសរបស់គាត់ គ្រាន់តែជាការប្រុងប្រយ័ត្នប៉ុណ្ណោះ។ អវត្តមានតែមួយគត់ គឺ Ferran Torres ដែលកំពុងជាសះស្បើយពីរបួស។

ចំណែកលោក Lage នឹងមិនមាន Willy Boly, Pedro Neto, Jonny និង Yerson Mosquera សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុង Manchester នោះទេ។ Conor Coady និង Rayan Ait-Nouri ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញខ្លួននៅក្នុងការប្រកួតនៅថ្ងៃសៅរ៍។

ក្លិបទាំងពីរនេះ មានកំណត់ត្រាប្រហែលគ្នា ដោយ Man City ឈ្នះ ៥០ដង ចំណែក Wolves ឈ្នះ ៤៩ដង ក្នុងការជួបគ្នា ១២៤ដង (ស្មើ ៣៥ដង)។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ederson (GK); Kyle Walker (RB), Ruben Dias (CB), Aymeric Laporte (CB), Joao Cancelo (LB); Bernardo Silva (CM), Rodri (CM), Ilkay Gundogan (CM); Gabriel Jesus (RW), Kevin De Bruyne (CF), Raheem Sterling (LW)

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Wolves ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Jose Sa (GK); Max Kilman (CB); Conor Coady (CB), Romain Saiss (CB); Nelson Semedo (RWB), Ruben Neves (CM), Joao Moutinho (CM), Rayan Ait-Nouri (LWB); Francisco Trincao (RW), Raul Jimenez (ST), Hwang Hee-Chan (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ២-០ Wolves ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖
-Manchester City ប៉ះ Wolves ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១៩:៣០ នៅ MyTV
-Arsenal ប៉ះ Southampton ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ MyTV
-Norwich ប៉ះ Manchester United ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០០:៣០ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង