×

អ្នកចាត់ការ Everton ចាប់អារម្មណ៍ខ្សែការពារ Vitaliy Mykolenko របស់ក្លិប Dynamo Kiev

អ្នកចាត់ការ Everton លោក Rafa Benitez ចាប់អារម្មណ៍លើខ្សែការពារ Vitaliy Mykolenko របស់ Dynamo Kiev ដែលមានតម្លៃ ២០ លានផោននៅមុនទីផ្សារដោះដូរខែមករា។

កីឡាករវ័យ២២ឆ្នាំ បានលេងតាំងពីថ្នាលយុវជន ដល់ឈុតធំរបស់ក្លិប Dynamo Kiev ដោយបង្ហាញខ្លួនបាន ១៣២ដងស៊ុតបាន៧គ្រាប់ និងជួយក្លិបឈ្នះជើងឯកលីគកំពូលអ៊ុយក្រែន រដូវកាលកន្លងទៅ។

ការចង់បាន Vitaliy Mykolenko របស់លោក Rafa Benitez ត្បិតរូបគេ ភាគច្រើនលេងនៅតំបន់ការពារឆ្វេង ដែលជាទីតាំងដែលបង្កបញ្ហាដល់លោក Benitez ខណៈនឹងខ្សែការពារ Lucas Digne អវត្តមានពីគម្រោងរបស់គាត់។

តាមពិតទៅ Mykolenko ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Roma របស់លោក Jose Mourinho នៅក្នុងសារព័ត៌មានអ៊ុយក្រែនជាមួយនឹងតម្លៃ ១៥ លានផោន ប៉ុន្តែមិនសម្រេចដោយក្នុងនោះដែរលោក Mircea Lucescu អ្នកចាត់ការ Dynamo Kiev អះអាងថា មានតែក្លិបនៅក្របខណ្ឌ Premier League ទេ ដែលជាគោលដៅចង់ផ្ទេរទៅរបស់ Vitaliy Mykolenko ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង