×

Barcelona ចាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Alex Telles ពី Manchester United

យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន El Nacional ឱ្យដឹងថា ក្លិប Barcelona ចាប់អារម្មណ៍ចង់ទិញយក ខ្សែការពារ Alex Telles ពីក្លិប Manchester United ដោយក្លិបចង់យកគេមកជំនួស Jordi Alba ។

Alex Telles ជនជាតិប្រេស៊ីល ធ្លាប់ត្រូវបានសារព័ត៌មាននានាផ្សព្វផ្សាយថា គេអាចនឹងចាកចេញពីក្លិបបិសាចក្រហមតាំងពីរដូវកាលមុន ដោយសារពុំមាននាទីចូលលេងច្រើន។ ប៉ុន្តែក្រោយការមកដល់របស់គ្រូបង្វឹកលោក Ralf Rangnick រូបគេត្រូវបានដាក់ឱ្យគេជាប់ជម្រើស១១នាក់ដំបូងជំនួសកន្លែងខ្សែការពារ Luke Shaw ។
ខណៈនោះដែរ Barcelona ក៏ត្រូវការខ្សែការពារមកពង្រឹងក្រុមបន្ថែម ស្របពេលលេចឮថា Jordi Alba នឹងត្រូវក្លិបដោះលែងឱ្យចាកចេញព្រោះមានអាយុច្រើនទៅហើយ រីឯខ្សែការពារ Gerard Pique ក៏ត្រៀមនឹងចូលនិវត្តន៍ដូចគ្នាទើបភាគីអ្នកចាត់ការ Barcelona លោក Xavi ចាប់អារម្មណ៍ចង់បាន Alex Telles តែម្តង។

សូមបញ្ជាក់ថា ខ្សែការពារ Alex Telles បានផ្ទេរពីក្លិប Porto មកកាន់ក្លិប Manchester United កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួនចំនួន៨ប្រកួតនៅរដូវកាលនេះគឺ ក្នុងនោះមានការប្រកួត Premier League ចំនួន៦ប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង