គិតត្រឹមសប្តាហ៍ទី១៨ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah (១៥គ្រាប់) របស់ក្រុម Liverpool, កីឡាករDiogo Jota (១០គ្រាប់) របស់ក្រុម Liverpool និងកីឡាករ Jamie Vardy (៩គ្រាប់) របស់ក្រុម Leicester City ។
កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Mo Salah (៩ដង) របស់ក្រុម Liverpool, Alexander-Arnold (៨ដង) របស់ក្រុម Liverpool និងកីឡាករ Gabriel Jesus (៦ដងស្មើ Paul Pogba) របស់ក្រុម Manchester City ។
ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៥០គ្រាប់), Man City (៤៤គ្រាប់) និង Chelsea (៣៩គ្រាប់) ។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Newcastle United (៤១គ្រាប់), Leeds (៣៦គ្រាប់) និង Norwich (៣៤គ្រាប់)។
ក្រុមទាំងប៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៥០កាត), Newcastle United (៤៣កាត), Brighton (៣៧កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Illan Maslier របស់ Leeds (៦៥ដង), កីឡាករ Tim Krul របស់ Norwich City (៥៨ដង) និងកីឡាករ Jose Sa របស់ Wolves (៥៧ដង)៕