×

Premier League Preview៖ ការប្រកួត Man Utd ទល់នឹង Watford ផ្សាយបន្តផ្ទាល់នៅ MyTV រាត្រីនេះ!

Manchester United ទទួលក្រុម Watford ក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈដែលក្រុមរបស់លោក Ralf Rangnick ចង់ពង្រឹងតំណែងកំពូលទាំង៤ ឱ្យជាប់លាប់។ ការប្រកួតនៅកីឡដ្ឋាន Old Trafford នេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ។

ក្រុមបិសាចក្រហម ទើបតែត្រឡប់ពីការប្រកួតទល់នឹងក្រុម Atletico Madrid ក្នុងការប្រកួតជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League នៅថ្ងៃពាក់កណ្តាលសប្តាហ៍ ដោយទទួលលទ្ធផល ១ស្មើ។

Watford បានធ្លាក់ទៅជិតបាតតារាងក្របខណ្ឌ Premier League នៅពេលដែលពួកគេចាញ់ ៤-១ ទល់នឹង Crystal Palace ដែលធ្វើឱ្យក្រុមរបស់លោក Roy Hodgson ឃ្លាតឆ្ងាយពីតំបន់សុវត្ថិភាពចំនួន ៤ពិន្ទុ។

លោក Rangnick អ្នកចាត់ការ Man Utd បានតាមដានសុខភាពរបស់ខ្សែបម្រើ Scott McTominay បន្ទាប់ពីគាត់ខកខានការប្រកួត Atletico ដោយសារជំងឺ។ ខ្សែប្រយុទ្ធ Edinson Cavani មានបញ្ហាក្រលៀន ខណៈ Diogo Dalot ឬ Aaron Wan-Bissaka នឹងត្រលប់មកក្រុមវិញ។ .

ដោយឡែក ក្រុមភ្ញៀវវិញ Juraj Kucka និង Joao Pedro អវត្តមាន ការ ប្រកួត ប៉ុន្មាន លើក ចុង ក្រោយ ខណៈ Peter Etebo និង Nicolas N’Koulou នឹង មិន ចូល រួមទេ ។

Watford បានបង្កការភ្ញាក់ផ្អើលកាលពីជើងទី១ ដោយយកឈ្នះ ៤-១ លើក្រុម Man Utd កាលពីខែវិច្ឆិកា។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ក្រុម Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

David De Gea (GK); Aaron Wan-Bissaka (RB), Raphael Varane (CB), Harry Maguire (CB), Luke Shaw (LB); Fred (CM), Paul Pogba (CM), Bruno Fernandes (AM); Jesse Lingard (RW), Cristiano Ronaldo (ST), Jadon Sancho (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ក្រុម Watford ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ben Foster (GK); Kiko Femenia (RB), Craig Cathcart (CB), Samir (CB), Hassane Kamara (LB); Moussa Sissoko (CM), Imran Louza (CM), Tom Cleverley (CM); Ismaila Sarr (RW), Josh King (ST), Emmanuel Dennis (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man Utd ៣-០ Watford ។

ការប្រកួតផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

– Man Utd ប៉ះ Watford ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ចាប់ពីម៉ោង ១០:០០ នាទីយប់តទៅ នៅ MyTV
– Everton ប៉ះ Man City ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង ០០:៣០ នាទីរំលងអាធ្រាត្រតទៅ (ឈានចូលថ្ងៃអាទិត្យ) នៅ MyTV
– West Ham ប៉ះ Wolves ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង ៩:០០ នាទីយប់តទៅ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង