×

Premier League Preview៖ យប់នេះ Everton ជួប Man City មានផ្សាយបន្តផ្ទាល់នៅ MyTV

Everton ធ្វើជាម្ចាស់ផ្ទះទទួលក្រុមការពារតំណែងជើងឯកក្របខណ្ឌ Premier League, Manchester City ដែលការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ។

Everton ដែលដឹកនាំដោយអ្នកចាត់ការថ្មី Frank Lampard មិនទាន់មានការវិវឌ្ឍល្អប្រសើរគួរឱ្យចាប់អារម្មណ៍នៅឡើយទេ។ ជាមួយគ្នានេះ Manchester City បានរងបរាជ័យលើកដំបូងនៅ Premier League ចាប់តាំងពីខែតុលា បន្ទាប់ពីចាញ់ក្រុម Spurs កាលពីប្រកួតមុន។

អវត្តមានរយៈពេលវែងរបស់ Tom Davies និង Yerry Mina បានបង្កការលំបាកសម្រាប់ Everton ។ កីឡាករ Fabian Delph ក៏មិនទាន់អាចចូលលេងវិញបាន ខណៈ Ben Godfrey គ្រោងត្រឡប់មកវិញ នៅសប្តាហ៍ដំបូងនៃខែមីនា។ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ Demarai Gray និងអ្នកបញ្ជូន Abdoulaye Doucoure របស់ Everton អាចនឹងបង្ហាញខ្លួននៅចុងសប្តាហ៍នេះ បន្ទាប់ពីបានចូលរួមក្នុងការហ្វឹកហាត់ជាថ្មី។

លោក Pep Guardiola អ្នកចាត់ការ Man City មិនទាន់អាចបញ្ជាក់ពីការវិលត្រឡប់របស់ Jack Grealish នោះទេ។ Gabriel Jesus ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនឡើងវិញឆាប់ៗ។

ការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតក្នុងអាជីពជាអ្នកចាត់ការទូទៅរបស់លោក Guardiola បានកើតឡើងនៅកីឡដ្ឋាន Goodison Park នៅពាក់កណ្តាលខែមករាឆ្នាំ២០១៧ ខណៈដែលក្រុមដែលដឹកនាំដោយ Ronald Koeman បានយកឈ្នះដោយលទ្ធផល ៤-០។

Man City បានស្មើការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Everton ១-១ ប៉ុន្តែចាប់តាំងពីពេលនោះ មកបានកត់ត្រាជ័យជម្នះ ៩លើកជាប់ៗគ្នា នៅគ្រប់កម្មវិធីប្រកួតទាំងអស់ជាមួយនឹងក្រុម Everton ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ ៤-៤ -២ ៖

Jordan Pickford (GK); Seamus Coleman (RB), Mason Holgate (CB), Michael Keane (CB), Jonjoe Kenny (LB); Anthony Gordon (RM), Allan (CM), Donny van de Beek (CM), Demarai Gray (LM); Richarlison (ST), Dominic Calvert-Lewin (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ederson (GK); Kyle Walker (RB), Ruben Dias (CB), John Stones (CB), Oleksandr Zinchenko (LB); Bernardo Silva (CM), Rodri (CM), Kevin De Bruyne (CM); Riyad Mahrez (RW), Phil Foden (ST), Raheem Sterling (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Everton ០-២ Man City ។

ការប្រកួតផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

– Man Utd ប៉ះ Watford ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ចាប់ពីម៉ោង ១០:០០ នាទីយប់តទៅ នៅ MyTV
– Everton ប៉ះ Man City ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង ០០:៣០ នាទីរំលងអាធ្រាត្រតទៅ (ឈានចូលថ្ងៃអាទិត្យ) នៅ MyTV
– West Ham ប៉ះ Wolves ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង ៩:០០ នាទីយប់តទៅ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង