West Ham ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolves ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN ។
ក្រុមរបស់លោក David Moyes បានចំណាយពេល ៨សប្តាហ៍ជាប់គ្នានៅចំណាត់ថ្នាក់ទាំង៤ ក្នុងរយៈពេលពីរខែចុងក្រោយ នៃឆ្នាំ២០២១ ប៉ុន្តែបានរបូតវិញតាំងពីពាក់កណ្ដាលខែមករា។ Wolves បានទទួលរងការបរាជ័យជាលើកទីពីរជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ក្នុងរយៈពេលពីរសប្តាហ៍។
West Ham នឹង គ្មាន ខ្សែការពារ ស្តាំ ជម្រើស ដំបូង Vladimir Coufal បន្ទាប់ ពី ការ វះកាត់ លើ របួស ក្រលៀន។ Arthur Masuaku អាចត្រលប់មកក្រុមវិញនៅចុងសប្តាហ៍នេះ។ ប៉ុន្តែ Manuel Lanzini កំពុងព្យាបាលរបួស រួមជាមួយនឹង Angelo Ogbonna ដែលអវត្តមានរយៈពេលយូរ។
ខ្សែការពារស្លាប Nelson Semedo របស់ Wolves របួសអំឡុងពេលក្លិចាញ់ Arsenal នៅពាក់កណ្តាលសប្តាហ៍។
នេះអាចជាជម្រើសដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Lukasz Fabianski (GK); Ben Johnson (RB), Craig Dawson (CB), Kurt Zouma (CB), Aaron Cresswell (LB); Tomas Soucek (CM), Declan Rice (CM), Pablo Fornals (AM); Jarrod Bowen (RW), Michail Antonio (ST), Said Benrahma (LW)
នេះអាចជាជម្រើសដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Jose Sa (GK); Max Kilman (CB), Conor Coady (CB), Romain Saiss (CB); Jonny (RWB), Ruben Neves (CM), Joao Moutinho (CM), Rayan Ait-Nouri (LWB); Daniel Podence (RW), Raul Jimenez (ST), Hee-chan Hwang (LW)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ West Ham ១-១ Wolves ។
ការប្រកួតផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖
– Man Utd ប៉ះ Watford ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ចាប់ពីម៉ោង ១០:០០ នាទីយប់តទៅ នៅ MyTV
– Everton ប៉ះ Man City ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង ០០:៣០ នាទីរំលងអាធ្រាត្រតទៅ (ឈានចូលថ្ងៃអាទិត្យ) នៅ MyTV
– West Ham ប៉ះ Wolves ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង ៩:០០ នាទីយប់តទៅ នៅ CTN
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕